ឱកាសល្អទៀតហើយ! ចង់ឃើញម៉ូតូចាស់ៗជំនាន់៩០ជាង ដល់បច្ចុប្បន្ន កុំភ្លេចចូលរួមកម្មវិធីតាំងបង្ហាញនៅចុងសប្ដាហ៍នេះ

  • 2022-02-23 02:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Riders Club Gathering គឺ​ជា​កម្មវិធី​ដែល​មាន​ការ​ប្រមូលផ្ដុំសមាជិកក្រុមអ្នក​ស្រលាញ់ម៉ូតូ ដែល​មាន​គោលបំណង​ចង់​ឲ្យ​ក្រុម​ម៉ូតូនីមួយៗស្គាល់គ្នា បង្ហាញពីម៉ូតម៉ូតូជាច្រើនប្រភេទដែលមានអាយុកាលតាំងពីឆ្នាំ៩០ រហូតបច្ចុប្បន្ន។

ក្នុងការទស្សនាកម្សាន្ត ផ្លាស់ប្ដូរបទពិសោធន៍ និង បង្ករបរិយាកាសសប្បាយៗត្រូវបានបង្កើតឡើងនៅក្នុងគំនិតផ្តួចផ្តើមរបស់អ្នក ស្រឡាញ់ម៉ូតូបុរាណ និងម្ចាស់ម៉ូតូនៅក្នុរាជធានីភ្នំពេញ បន្ទាប់ពីការប្រមូលផ្តុំរថយន្តបុរាណលើកដំបូងដោយជោគជ័យនាពេល​កន្លង​មក។

កម្មវិធី Riders Club Gathering ត្រូវបានបង្កើតឡើង ដើម្បី​ជួបជុំសមាជិក ក្រុមម៉ូតូ អ្នក​ស្រលាញ់​ម៉ូតូ​បុរាណ ដែលមានអាយុកាលតាំងពីឆ្នាំ៩០ រួម​មានការចូលរួមដោយ បុគ្គលល្បីៗ ការថតរូបជាមួយម៉ូតូដោយសេរី ការលេងតហ្គេមកម្សាន្ត របៀប Out Door ការលក់អាហារ នៅសួនច្បារ​ និង ភេសជ្ជៈ និង BBQ Party កាន់​តែ​ពិសេស​អ្នក​ចូល​រួម​អាច​ស្ដាប់តន្រ្ដីកម្សាន្តដអារម្មណ៍។

សម្រាប់​អ្នក​មានចំណង់ចំណូលចិត្តពិតប្រាកដ និងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរជាមួយមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា​នៅ​ក្នុង​កម្មវិធី​នេះ ក៏​មាន​ការ​តាំង​បង្ហាញ​ប្រភេទ​ម៉ូតូ​ដូច​ជា Harley Davidson, Triumph, Honda, Yamaha, Vespa និង BMW។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៧ ខែកុម្ភ: ចាប់ពីម៉ោង ២រសៀលតទៅ។ ដូច​នេះសម្រាប់​អ្នក​​ដែល​ចូល​ចិត្ត​ស្រលាញ់​ម៉ូតូ​ចាស់​កុំភ្លេច​ទៅ​ចូល​ទាំង​អស់​គ្នា​ណា!

សម្រាប់ព័ត៌មានថ្មីៗ និងទាក់ទងRiders Club Gathering សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកយើង៖ Riders Club Gathering

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម