លោក កែវ សុខងន រិះគន់ការដឹករបស់លោក Honda ជុំវិញការដឹកនាំក្រុមជម្រើសជាតិ
- 2022-02-23 02:59:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កែវ សុខងន រិះគន់ការដឹករបស់លោក Honda ជុំវិញការដឹកនាំក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
លោក កែវ សុខងន អ្នកចាត់ការរបស់ក្លឹបភ្នំពេញក្រោនបានធ្វើការរិះគន់ទៅកាន់លោក Keisuke Honda ជុំវិញការដឹកនាំក្រុមជម្រើសជាតិកម្ពុជា។
អ្នកចាត់ការរបស់ក្លឹបភ្នំពេញក្រោនខាងលើបានធ្វើការ Live វីដេអូរិះគន់នៅលើ Facebook របស់ខ្លួន ដោយក្នុងវីដេអូ Live នោះលោកបាននិយាយយ៉ាងច្រើនជុំវិញការមិនពេញចិត្តចំពោះការដឹកនាំរបស់អ្នកចាត់សញ្ជាតិជប៉ុន ពោលលោកផ្ដោតសំខាន់គឺលោក Honda គ្មានពេលគ្រប់គ្រាន់ដើម្បីរៀបចំមើលថែកីឡាករឲ្យបានត្រឹមត្រូវ។ លោកបាននិយាយថា «ខ្ញុំរិះគន់ដើម្បីស្ថាបនា… លោក Honda ដឹកនាំមិនប្រើបេះដូងមកស្រលាញ់បាល់ទាត់កម្ពុជាពិតប្រាកដទេ បើសិនស្រលាញ់មែនលោកមិនទៅប្រទេសលោកវិញ ឬទៅលេងបាល់ទៀតទេ។ គឺលោកនឹងនៅបង្វឹកកីឡាករកម្ពុជា ហើយរួមសុខរួមទុក្ខជាមួយកីឡាករហើយ។ ព្រោះថា បើសិនលោកគ្មានពេលគ្រប់គ្រាន់ដូច្នេះគឺលោកមិនបានមើល និងគ្រប់គ្រងកីឡាករបានល្អទេ មួយវិញទៀតលោកនៅជាកីឡាករលោករវល់ជាមួយការងារលោកណាស់លោកគ្មានពេលមកតាមដានទម្រង់ និងរៀបចំឬតាមដានកីឡាករកម្ពុជាយើងមួយណាល្អមួយណាមិនល្អនោះទេ។ លោក Honda មកដឹកនាំ Free មែនតែនេះក៏ដោយសារកេរ្តិ៍ឈ្មោះរបស់គាត់ដែរ ។ គាត់លះបង់ស្អីគេ? បើលះបង់ពិតមែន គាត់សុខចិត្តឈប់លេងបាល់ ហើយមករស់នៅកម្ពុជាដើម្បី តាមដាន នៅដឹកនាំជាមួយជម្រើសជាតិកម្ពុជា ទើបហៅថាលះបង់ហើយទទួលបានជោគជ័យ»។
លោកបន្ថែមទៀតថា បើសិនលោក Honda មិនកាន់ជាប់ហើយបន្តធ្វើបែបនេះដល់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមកម្ពុជានៅតែមិនសង្ឃឹមបានមេដាយដដែល។ រំលឹកថា ការរិះគន់នេះគឺលោកឃើញយុវជនកម្ពុជាក្រោមអាយុ២៣ឆ្នាំកម្ពុជាបានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U23 Chamapionship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយលេង៣ប្រកួតឈ្នះ២ចាញ់១៕