ទ្រាំលែងបាន! ម៉ាដូណា ប្រកាសឈប់ពីសិល្បៈមួយជីវិត បើខ្លួនចាញ់ក្តីពួកជនឆបោកលុយ

  • 2022-02-23 05:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីតារាសម្តែងពូកែវោហាស័ព្ទចាក់ទឹកមិនលិច ម៉ាដូណា ទម្លាយរឿងផ្ទាល់ខ្លួនស្រែកយំព្រោះតែរឿងស្ពាយបំណុលជាច្រើនដល់ទៅ៥២ម៉ឺនដុល្លារ ក្រោយកូនតុងទិនរត់មិនព្រមសងលុយរួចមក ស្រាប់តែពេលនេះលោកធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ថ្មីៗនេះ ម៉ាដូណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកប្រកាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោកនិងលាឈប់ពីសិល្បះអស់មួយជីវិតប្រសិនបើចាញ់ក្តីលើរឿងជនឆបោកប្រាក់មិនសង។ចំណែកអ្នកលេងក្នុងបណ្តាញសង្គមនាំគ្នាចូលខមមិនលើកទឹកចិត្តលោកគ្រប់គ្នារួមទាំងគាំទ្រផងដែរ។

រម្លឹកផងដែរថា ម៉ាដូណា សព្វថ្ងៃកំពុងស្ពាយបំណុលជាង៥០ម៉ឺនដុល្លារ ក្រោយកូនតុងទិនរត់មិនព្រមសងលុយ មួយរយៈក្រោយមក លោកក៏សម្រេចចិត្ត លក់ឡាន លក់ខន់ដូ លក់ដីគ្រប់កន្លែង និងលក់គ្រឿងអលង្ការ ដើម្បីចេញសងជំនួសកូនតុងទិនទាំងការប្រាក់និងប្រាក់ដើម ប៉ុន្តែរហូតមកដល់ពេលនេះគឺលោកនៅជំពាក់គេត្រឹមតែជាង៣០ម៉ឺនដុល្លារទៀតតែប៉ុណ្ណោះ។

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម