U23 ​វៀតណាម ​ត្រៀម​យក​កីឡាករ​៤​នាក់​ទៀត​ពី​ស្រុក​មក​ជួយ ​ក្រោយ​ឆ្លង​៧​នាក់​ម្សិលមិញ

  • 2022-02-23 06:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U23 ​វៀតណាម ​រក​ឃើញ​កីឡាករ​រហូត​ដល់​៧​នាក់​បន្ថែម​ទៀត​ហើយ​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ​១៩ ​ក្រោយ​ពី​ប្រកួត​ជាមួយ​ក្រុម​ថៃ​កាល​ពី​ម្សិលមិញ​នេះ។

ដោយ​គិត​ត្រឹម​ពេល​នេះ ​ពួកគេ​នៅ​សល់​គ្នា​ត្រឹម​១១​នាក់​ទេ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ទីម័រ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF U23 Championship ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។ ដោយ​សល់​គ្នា​ត្រឹម​១១​នាក់ ​មិន​មាន​អ្នក​សម្រាប់​ទុក​ប្ដូរ​នេះ​ហើយ ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​វៀតណាម​កំពុង​ស្វះស្វែង​រក​កីឡាករ U23 ​ចំនួន​៤​នាក់​ទៀត ​ដើម្បី​បញ្ជូន​មក​ជួយ​ក្រុម​នៅ​ប្រទេស​កម្ពុជា។ ​ធ្វើ​យ៉ាង​ណា​មក​ឱ្យ​ទាន់​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម U23 ​ទីម័រ​នៅ​ថ្ងៃ​ស្អែក​នេះ។

ប្រសិន​បើ​មិន​មាន​កីឡាករ​អាច​បញ្ជូន​មក​បាន ឬ​បញ្ជូន​មក​មិន​ទាន់​ពេល​​សម្រាប់​ចុះ​ឈ្មោះ​លេង​ទេ នោះ​ក្រុម U23 ​វៀតណាម ​ទំនង​ជា​ត្រូវ​ដក​ខ្លួន​ចេញ​ត្រឹម​វគ្គ Semi Final ​នេះ​ហើយ។ ​ដោយ​ទុក​ឱ្យ​ទីម័រ ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ។ រំលឹក​ថា វៀតណាម ​មក​លេង​ពាន​រង្វាន់​នេះ ​មាន​បញ្ហា​កីឡាករ​ឆ្លង​កូវីដ​ច្រើន​ណាស់។ ​គ្រប់​ការ​ប្រកួត​របស់​ពួកគេ ​មិន​ដែល​មាន​សមាសភាព​កីឡាករ​ពេញ​ម្ដង​ណា​នោះ​ទេ៕

ប្រភព៖ Zing   អត្ថបទ៖ នរវិទូ

អត្ថបទថ្មី