ដាក់លក់មួយទឹក! Corolla Altis ស៊េរីឆ្នាំ២០២០ កាន់លុយប៉ុន្មានទិញបានជិះ?

  • 2022-02-24 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

COROLLA Altis ស៊េរី​ឆ្នាំ២០២០ ជា​រថយន្ត​ដែល​មាន​ការ​រចនាថ្មីចង្កៀងមុខ ​ក្រោយ​ប្រភេទ LED ថាសកង់ទំហំ ​១៧អ៊ីញ កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង (AutoFold) ផ្លិត​ទឹក បញ្ជាបិទបើក​ដោយស្វ័យប្រវត្តិ​​។

កាន់​តែទំនើប COROLLA Altis នេះផ្នែកខាងក្នុង ជាប្រភេទកៅអីស្បែក ប្រព័ន្ធកម្សាន្ត​ Touch Screen ទំហំ ៨ អ៊ីញ សោឆ្លាតវៃ (Smart Key)​ ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីន​ត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខ CVT 7 វគ្គ​ ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង​ដៃ​ស្វ័យ​ប្រវត្តិ EPB & Brake Hold។

តាម​ប្រភព​ពី​ Toyota Plus By Toyota Cambodia កំពុង​ដាក់​លក់​មួយ​ទឹក COROLLA Altis ស៊េរីថ្មីឆ្នាំ ២០២០ មានតម្លៃ​ខ្ទង់ ៣៩ ៩០០ដុល្លារ​ប៉ុណ្ណេះ។​ COROLLA Altis មាន​ជម្រើស​ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។

រថយន្ត COROLLA Altis នេះចាប់​ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា​ឆ្នាំ ២០១៤ រថយន្ត Corolla ទទួលបានការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​លើ​គុណភាព​និង​ភាព​សន្សំសំចៃ។ សម្រាប់ COROLLA Altis ស៊េរី​ឆ្នាំ ២០២០ បានចាប់​ផ្ដើមមាន​លក់​ដំបូង​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​មួយ​តម្លៃខ្ទង់ ៤៧ ៧០០ ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម