មិនមែនចេះតែសហការទេណា៎! BTS x STONEHENgE រួមគ្នាបង្កើតស៊េរី «ខ្សែក» ក្នុងបំណងពិសេសបំផុត
- 2022-02-23 10:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនចេះតែសហការទេណា៎! BTS x STONEHENgE រួមគ្នាបង្កើតស៊េរី «ខ្សែក» ក្នុងបំណងពិសេសបំផុត
ចន្លោះមិនឃើញ
BTS គឺជាក្រុមចម្រៀងដែលមានវត្តមានសហការជារឿយៗជាមួយនឹងក្រុមហ៊ុន Brand ល្បីៗលំដាប់ពិភពលោក ហើយក្នុងនោះដៃគូទាំងនោះ ក៏មានក្រុមហ៊ុនគ្រឿងអលង្ការ STONEHENgE ដែរ។
STONEHENgE គឺជាក្រុមហ៊ុនគ្រឿងអលង្ការដ៏ធំរបស់ប្រទេសកូរ៉េ ដែលមានការទទួលស្គាល់ជាសកល ក្រោយបង្ហាញមុខជាផ្លូវការកាលពីឆ្នាំ ២០០៨ មកម្ល៉េះ។ ប្រវត្តិនៃដំណើរការរបស់ Brand មួយនេះពិតជាមិនធម្មតាឡើយ ដោយបានចាប់ដៃសហការជាមួយនឹងបុគ្គលល្បីជាច្រើននាក់តាំងពីតារាសម្ដែង តារាចម្រៀងជាដើម។
សម្រាប់ការចាប់ដៃគ្នារវាង BTS និង STONHENgE វិញ គឺផ្ដើមតាំងពីខែឧសភា ឆ្នាំ ២០២០មកម្ល៉េះ។ ពួកគេបានបង្ហាញចេញនូវ Project ថ្មីរួមគ្នាមានឈ្មោះថា "Moment of Light” ដោយក្នុងនោះរួមមានខ្សែក ៣ប្រភេទ «Birth», «Destiny» និង «Coexist»។
មិនមែនបង្កើតឲ្យបានរួចនោះទេ ព្រោះអ្វីដែលជាកត្តាសំខាន់ក្នុងការសហការចេញលក់ខ្សែកនេះ គឺពួកគេមានគោលបំណងបញ្ជូនសារបង្កប់ក្នុងគ្រឿងអលង្ការ សម្រាប់មនុស្សគ្រប់គ្នាក្នុងការស្វែងរកតម្លៃជីវិត និងការបង្ហាញនូវភាពអស្ចារ្យដែលម្នាក់ៗអាចបង្ហាញទៅកាន់ពិភពលោក។
ដោយឡែកឈានដល់ឆ្នាំ ២០២២នេះ រឿងអស្ចារ្យសម្រាប់ប្រជាជនកម្ពុជាកម្ពុជា ពិសេស ARMY (ក្រុមអ្នកគាំទ្រ BTS) មានឱកាសពិសេស ដោយពួកគេលែងពិបាកក្នុងការរកទិញគ្រឿងអលង្ការរបស់ BTS និង STONEHENgE ទៀតហើយ ព្រោះ sabay បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំយកផលិតផលគ្រឿងអលង្ការនេះមកលក់នៅកម្ពុជាហើយ។ ដូច្នេះវាបានផ្ដល់ជាភាពងាយស្រួលសម្រាប់គ្រប់គ្នា បើសិនជាមានចំណាប់អារម្មណ៍ ឬចង់ក្លាយជាម្ចាស់ខ្សែកបង្កប់អត្ថន័យជីវិតនេះ។
ក្នុងការទាក់ទងសួរព័ត៌មាន អ្នកអាច Chat សួរ គ្រប់ Page របស់ Sabay ឬទាក់ទងតាមលេខទូរសព្ទ 087877873
(បញ្ជាក់៖ រាល់កុម៉្មងទាំងអស់គឺក្នុងលក្ខខណ្ឌ Pre-Order)