ត្រដាបត្រដួស! U23 ​វៀតណាម ​សល់​គ្នា​១៣​នាក់ ​លេង​វគ្គ Semi Final ​ទល់​ទីម័រ​

  • 2022-02-24 04:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម U23 ​វៀតណាម ​ប្រឹងប្រែង​ខ្លាំង​មែនទែន​ដើម្បី​ធ្វើ​យ៉ាង​ណា ​បាន​បន្ដ​លេង​ក្នុង​ពាន​រង្វាន់ AFF U23 Championship ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ ​បើ​ទោះ​ជា​សមាជិក​ក្រុម​ឆ្លង​កូវីដ​១៩​ខ្លាំង​កម្រិត​ណា​ក៏​ដោយ។

​ជាក់​ស្ដែង​នៅ​ពេល​នេះ ​ក្រុម U23 ​វៀតណាម ​នៅ​សល់​គ្នា​ត្រឹម​១៣​នាក់​ប៉ុណ្ណោះ​ដើម្បី​លេង​ទល់​ក្រុម​ទីម័រ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រោះ​ព្រឹកមិញ​នេះ​មាន​កីឡាករ​ម្នាក់​វិជ្ជមាន​កូវីដ​១៩​ទៀត។ ដោយ​១៣​នាក់​នេះ ​គឺ​គិត​បូក​ទាំង​កីឡាករ​៤​នាក់​ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​វៀតណាម​តាម​រថយន្ដ​ក្រុង​ផង​ដែរ។ នេះ​ស​បញ្ជាក់​ថា​សមាជិក​ដំបូង​ដែល​ត្រៀម​មក​លេង​នោះ ​សឹង​តែ​ឆ្លង​កូវីដ​១៩​អស់​ហើយ ​អ្នក​នៅ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​កីឡាករ​យក​ចូល​ថ្មី​ទាំង​អស់។

​សូម​បញ្ជាក់​ដែរ​ថា​ប្រសិន​បើ​កីឡាករ​ជិះ​ឡាន​ក្រុង​មក​ថ្ងៃ​នេះ ​មាន​ម្នាក់​ណា​ក្នុង​ចំណោម​៤​នាក់​វិជ្ជមាន​កូវីដ​១៩ ​នោះ​ក្រុម U23 ​វៀតណាម ​នឹង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។ ចាញ់​នេះ ក៏​ព្រោះ​តែ​តាម​ច្បាប់​ក្រុម​មួយ​ត្រូវ​មាន​សមាជិក​ចាប់​ពី​១៣​នាក់​ឡើង ប្រសិន​បើ​មាន​តិច​ជាង​នេះ​មិន​អាច​ប្រកួត​បាន​ទេ៕

ប្រភព៖ Zing   អត្ថបទ៖ នរវិទូ

អត្ថបទថ្មី