ប្រិយមិត្ដណា កំពុងមានសម្ពាធគ្រួសារ ឬគេមិនឲ្យតម្លៃលើខ្លួន អាចពិចារណា សម្ដី ស៊ុក សុភា

  • 2022-02-24 07:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យចាស់លោកពោលថា ជីវិតប្ដី-ប្រពន្ធ ប្រៀបដូចចានក្នុងរាវ តែងតែរណ្ដំ ឬគេតែងពោលថា ចង្កៀងផ្ទះណាភ្លឺផ្ទះនោះ។ ជាក់ស្ដែងជីវិតប្ដី-ប្រពន្ធរបស់តារាសម្ដែង ស៊ុក សុភា ដែលអ្នកគាំទ្រតែងតែឃើញលោក ជាមួយភរិយា និងកូនៗ រស់នៅយ៉ាងសុខសាន្ដនៅឯប្រទេសអូស្រ្ដាលីនោះ បែជាចែកផ្លូវគ្នាដើរដោយមិនបានបញ្ជាក់ពីមូលហេតុពីសាមីខ្លួនទាំងសងខាង។

បន្ទាប់ពីធ្្លាយដំណឹងលែងលះកាលពីពាក់កណ្ដាលឆ្នាំ២០២១ លោក ស៊ុក សុភា តែងតែចេញសារប្លែកៗពីជីវិតផ្ទាល់ខ្លួន ខណៈដែលអតីតភរិយាក៏ធ្លាប់បញ្ចេញសារបញ្ជាក់ថារូបនាងបានលែងលះជាមួយលោក ស៊ុក សុភា ដូច្នេះសកម្មភាពអ្វីរបស់ ស៊ុក សុភា លែងពាក់ព័ន្ធជាមួយនឹងនាងហើយ។

នៅរសៀលថ្ងៃទីី២៤ ខែកុម្ភៈ តារាសម្ដែងប្រុសវ័យកណ្ដាលរូបនេះ បានបញ្ចេញសារដោយគេមិនដឹងថា លោកមានបំណងឌឺដងឲ្យអតីតភរិយា ឬក៏ចង់ដាស់តឿនដល់បុរសណាដែលមានគ្រួសារហើយ តែទ្រាំរស់នៅក្នុងសម្ពាធនោះទេ?

ស៊ុក សុភា៖ “អ្នកត្រូវក្លាហាន ដើរចេញ បើនៅជាមួយនរណាម្នាក់ហើយមានអារម្មណ៍ថា ខ្លួនឯងអត់មានតម្លៃ ឬបាត់បង់ខ្លួនឯងហេីយក៏កុំបន្ទាបខ្លួនឯងខ្លាំងពេករហូតដល់មើលអត់ឃើញពីតម្លៃរបស់ខ្លួនឯង”។

រូបថត៖ ហ្វេសប៊ុក ស៊ុក សុភា

លោក ស៊ុក សុភា បន្ថែមថា យើងកុំបណ្តោយខ្លួនប្រាណ រហូតដល់ថ្នាក់អត់មើលថែ យកចិត្តទុកដាក់ចំពោះខ្លួនឯង ទាំងរូបរាងកាយ និងសតិអារម្មណ៍នោះ គឺត្រូវរៀនអ្វីថ្មីៗ ហើយបន្តអភិវឌ្ឍខ្លួនឯងជានិច្ច៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម