អ្នកណាទៅដឹង ស្អាតពូកែដូច ម៉ៃយ៉ា ធ្លាប់រងសម្ពាធចូលបន្ទប់សង្គ្រោះបន្ទាន់ញឹកញាប់តាំងពីក្មេង

  • 2022-02-24 07:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាតារាម៉ូដែលរាងខ្ពស់ស្រឡះ ម៉ៃយ៉ា បង្ហូរទឹកភ្នែកចំពោះមុខប្រិយមិត្តរាប់ លាននាក់ រៀបរាប់ដំណើរដើមទងនៅពីក្រោយស្នាមញញឹម នាងធ្លាប់កើតជំងឺបាក់ទឹកតាំងពី ក្មេងដោយសារគ្រួសារបែបបាក់បន្សល់ឱ្យកូនតូចបីនាក់រស់ខ្វះភាពកក់ក្ដៅ។

ជឿជាក់ថាគ្រប់គ្នាប្រាកដជាធ្លាប់បានឃើញពីភាពជោគជ័យជាច្រើនរបស់តារាម៉ូដែលកូនកាត់ កញ្ញា ម៉ៃយ៉ា តាមរយៈសមត្ថភាពដើរម៉ូដ និងភាពប៉ុនប្រសប់សម្ដែងរបស់នាង ប៉ុន្តែមិនប្រាកដ ទេថាគ្រប់គ្នាបានដឹងពីដំណើរជីវិតដ៏ជូរចត់ពីក្រោយស្នាមញញឹមរបស់នាង។

ឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីដ៏ល្បី V Talk តារាស្រីរូបនេះបានបង្ហើបរឿងរ៉ាវជីវិតទាំងទឹកភ្នែម រហាមថានាងធ្លាប់កើតជំងឺបាក់ទឹកចិត្តតាំងពីក្មេងមកម្ល៉េះ ហើយចូលបន្ទប់សង្គ្រោះជាច្រើនដង ដោយសារជំងឺរបស់នាង។ ពោល កាលនៅវ័យកុមារភាព ក្មេងស្រីកូនកាត់ពីសាសរូបនេះត្រូវ រស់នៅខ្វះភាពកក់ក្ដៅ ឱពុកម្ដាយលែងលះតាំងពីនៅវ័យក្មេង ត្រូវគេមើលងាយស្ដីបន្ទោសជា ក្មេងគ្មានឱពុក គ្មានអ្នកលើកទឹកចិត្ត ជំនួសមកវិញដោយពាក្យក្មេងគ្មានឱពុក។

បន្ទាប់ពីទម្លាយអារម្មណ៍ពិតធ្លាប់ចូលបន្ទប់សង្គ្រោះបន្ទាន់ញឹកញាប់កាលពីក្មេង រហូតមកដល់ពេលនេះ ម៉ៃយ៉ានៅតែទទូចផ្សងចង់ជួបឱពុករបស់នាង ចង់ឱ្យគ្រួសារជួបជុំមានភាពកក់ក្ដៅ ដូចគ្រួសារដទៃ។

យ៉ាងណាមិញបើទោះជាធ្លាប់រងព្យុះភ្លៀងដោយសារគ្រួសារ ម៉ៃយ៉ា នៅតែតស៊ូធ្វើការមិនខ្លាច ភាពនឿយហត់ ដើម្បីជាជំហររឹងមាំជួយគ្រួសាររបស់នាង៕

អត្ថបទ៖ PAV SREY PICH