ថ្ងៃនេះរដ្ឋមន្ដ្រី សាយ សំអាល់ ជួបជាមួយ Angelina Jolie ក្នុងជំនួបដ៏ពិសេស
- 2022-02-24 08:39:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះរដ្ឋមន្ដ្រី សាយ សំអាល់ ជួបជាមួយ Angelina Jolie ក្នុងជំនួបដ៏ពិសេស
ចន្លោះមិនឃើញ
នៅក្នុងជំនួបមួយរបស់តារាសម្ដែងហូលីវូដដ៏ល្បីល្បាញអ្នកស្រី Angelina Jolie ជាមួយរដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ អ្នកស្រីបានបង្ហាញការគាំទ្រ និងចូលរួមអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។
យោងតាម Page ផ្លូវការរបស់ក្រសួងបរិស្ថានដែលចេញផ្សាយនៅមុននេះបន្ដិច រដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងកិច្ចសហការលើផ្នែកផ្សេងៗទៀត។
ប្រភពបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមឡើងដោយលោកស្រី Angelina Jolie។
ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីកិច្ចសហការទាំងនេះ តារាភាពយន្ដហូលីវូដរូបនេះ បានបានជួយលើគម្រោងមួយចំនួនទៀតដូចជាគម្រោងចិញ្ចឹមឃ្មុំនៅសៀមរាប និងកម្មវិធីលើកកម្ពស់សិទ្ធិស្ដ្រី និងកុមារនៅកម្ពុជា៕