យុវជន គី រីណា ៖ ខ្ញុំពិបាកទទួលយកណាស់ មិនគួរ U23 កម្ពុជាយើងធ្លាក់ក្នុងពូល
- 2022-02-25 02:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន គី រីណា ៖ ខ្ញុំពិបាកទទួលយកណាស់ មិនគួរ U23 កម្ពុជាយើងធ្លាក់ក្នុងពូល
ចន្លោះមិនឃើញ
យុវជនជម្រើសជាតិកម្ពុជាវ័យ១៩ឆ្នាំ គី រីណា បានសម្ដែងការសោកស្ដាយជាខ្លាំង និងបាននិយាយថា «ខ្ញុំពិបាកទទួលយកណាស់ មិនគួរ U23 កម្ពុជាយើងធ្លាក់ក្នុងពូលសោះបង...ខ្ញុំពិតជាស្ដាយណាស់បង»។
ក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំកម្ពុជា បានធ្លាក់ចេញពីព្រឹត្តិការណ៍ AFF U23 Championship 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយលេង៣ប្រកួតឈ្នះ២ និងចាញ់១ប្រកួតចុងក្រោយប៉ះទីម័រខាងកើត។ ការបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំងអ្វីដែលពិសេសឆ្នាំនេះជាឆ្នាំដែលកម្ពុជាដាក់ឲ្យប្រើប្រាស់ស្តាតមរតកតេជោ ដែលគ្រប់គ្នារំពឹងជាខ្លាំងថា កម្ពុជានឹងអាចសាងប្រវត្តិសាស្រ្តបាន ប៉ុន្តែ U23 កម្ពុជាមិនអាចធ្វើបាន។
យ៉ាងណាក្រោយការធ្លាក់នេះខ្សែប្រយុទ្ធស្លាបមកពីខេត្តបាត់ដំបងបានសម្ដែងការសោកស្ដាយ រហូតគេសឹងមិនអាចទទួលបាន ពីព្រោះកីឡាករទាំងអស់ហាក់មានការប្រឹងប្រែងខ្លាំង ហើយឆ្នាំនេះគេគិតថា នឹងអាចយកបានលទ្ធផលល្អជាប្រវត្តិសាស្រ្តជូនជាតិ។ បញ្ហាក្នុងក្រុមមានខ្លះៗដែរ សម្រាប់ប្រកួតចុងក្រោយ ដែលកម្ពុជាលេងចាញ់ទីម័រខាងកើត ១-០ ប៉ុន្តែអ្វីៗវាបានកន្លងផុតទៅហើយ ដូច្នេះគេសង្ឃឹមថា កីឡាករគ្រប់គ្នានឹងចាត់ទុកវាជាអនុស្សាវរីយ៍ដ៏ឈឺចាប់ដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតត្រៀមការប្រកួតក្រោយៗ៕