ម៉ា ច័ន្ទបញ្ញា បន្ទោសខ្លួនឯងដែលបរាជ័យក្នុងការថតរឿង “លម្អផ្កាស្លា” ចំពេលជីតាស្លាប់

  • 2022-02-25 05:04:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏ក្រៀមក្រំមួយបានកើតឡើងចំពោះគ្រួសារតារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។ នោះ គឺដំណឹងមរណៈភាពជីតារបស់លោកដែលជាម្ចាស់ខ្សែភាពយន្ដល្បីមួយកាលពីដើមទសវត្ស៧០ គឺរឿង "លម្អផ្កាស្លា"។

លោក ម៉ា ច័ន្ទបញ្ញា បន្ទោសខ្លួនឯងថា ចៅមិនបានការ មិនអាចបំពេញសន្យារចំពោះកុង ថានឹងផលិតកុនដែលកុងធ្លាប់ផលិតឡេីងវិញឲ្យបាន តែបែរជាមិនបានសម្រេច ហើយទាន់ដង្ហើមចុងក្រោយរបស់កុងបេីទោះបីជាចៅបានចងក្រងបទសម្ភាសន៍កុងទុកបានខ្លះទៅហើយក្ដី។

ម៉ា ច័ន្ទបញ្ញា៖ “ចៅធ្លាប់ស្រមៃថានឹងអញ្ជេីញកុងទៅមេីលកុនដែលចៅផលិត។ ចៅសន្យាថា នឹងឃេីញវត្តមានកុង ក្នុងកម្មវិធីមង្គលការចៅ។ ពេលវេលាដេីរលឿនណាស់! ចៅខំណាស់ហេីយ តែនៅតែមិនទាន់ដង្ហេីមកុង។ សូមកុងអញ្ជេីញសម្រាន្តឲ្យបានស្ងប់សុខ ហើយចៅនឹងបំពេញសន្យារនៅពេលក្រោយ”។

រូបថត៖ ហ្វេសប៊ុក ម៉ា ច័ន្ទបញ្ញា

បើតាមអ្នកនិពន្ធ និងជាតារាចម្រៀងរូបនេះ ជីតាបង្កើតដែលលោកហៅថាកុងនោះ ឈ្មោះ ម៉ា ខៃហុង មានទទួលមរណៈភាពកាលពីម៉ោង៣ទាបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ លោកបង្ហើបថា ជីតារបស់លោក គឺជាផលិតករភាពយន្ដដែលមានការតស៊ូ និងជាថ្នាលបណ្ដុះក្មេងៗជំនាន់ក្រោយៗ ដោយនៅអំឡុងឆ្នាំ១៩៧៣ ជីតាលោកធ្លាប់ផលិតបានខ្សែភាពយន្ត១រឿង គឺរឿង“លម្អផ្កាស្លា” ឲ្យផលិតកម្ម"អមរាភាពយន្ដ"៕

ជិន សុភ័ក្ដ្រ