សមាជិកU23 វៀតណាម ២០នាក់កំពុងព្យាបាលកូវីដនៅកម្ពុជា ខណៈ២៧នាក់ទៀតទៅមុន
- 2022-02-28 07:20:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកU23 វៀតណាម ២០នាក់កំពុងព្យាបាលកូវីដនៅកម្ពុជា ខណៈ២៧នាក់ទៀតទៅមុន
ចន្លោះមិនឃើញ
សមាជិកក្រុម U23 វៀតណាម ២០នាក់កំពុងសម្រាកព្យាបាលកូវីដ១៩នៅកម្ពុជា ខណៈដែលសមាជិក២៧នាក់ទៀតបានទៅដល់ប្រទេសវៀតណាមហើយកាលពីយប់មិញនេះ។
វៀតណាម មកលេងពានរង្វាន់ AFF U23 Championship នៅកម្ពុជានេះ សរុបទាំងអស់ទាំងគ្រូបង្វឹក និងក្រុមការងារ មានរហូតដល់៤៧នាក់ឯណោះ។ ចំនួនច្រើននេះ ក៏ដោយសារតែវៀតណាម បានកោះហៅកីឡាករថ្មីមកជួយជានិច្ច ដោយសារតែក្រុមមួយនេះរងការវាយប្រហារដោយកូវីដ១៩ ច្រើនពេក។ ដោយពួកគេទើបតែបានចាកចេញទៅវៀតណាមវិញកាលពីល្ងាចម្សិលមិញនេះទេ ទៅបាន២៧នាក់ ហើយនៅសល់២០នាក់ទៀតកំពុងព្យាបាលនៅឡើយ។
ទៅដល់វៀតណាមភ្លាម សហព័ន្ធបាល់ទាត់វៀតណាមចូលរួមទទួលយ៉ាងល្អ ហើយក៏មានប្រាក់រង្វាន់លើកទឹកចិត្តចំពោះការឈ្នះពាននេះដែរ។ ដោយ U23 វៀតណាម បានប្រាក់រង្វាន់ប្រមាណជា១២ម៉ឺនដុល្លារ។ វៀតណាម បានចាត់ទុកការឈ្នះពានរង្វាន់ទាំងត្រដាបត្រដួសនេះ ថាជាការឈ្នះក៏មានតម្លៃបំផុត៕