ដូចណាស់លេងក៏សមទៀត! មកដឹងមុខតួអង្គសម្តេចនៅវ័យក្មេងក្នុងភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”
- 2022-02-28 07:38:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូចណាស់លេងក៏សមទៀត! មកដឹងមុខតួអង្គសម្តេចនៅវ័យក្មេងក្នុងភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”
ចន្លោះមិនឃើញ
គ្រប់គ្នាពិតជាចង់មើលរឿងភាគក៏ដូចជាភាពយន្តចម្រៀងដែលជាខ្សែរភាពយន្តបង្ហាញពីជីវិតពិតរបស់សម្តេចតេជោកាលពីកុមារភាពសង្ឃឹមថាល្អមើលខ្លាំង ដែលសម្តែងដោយកុមារា មុត ឧត្តម ដើរជាតួសម្តេចកាលពីវ័យកុមារ។
កាលពីម្សឹលមិញនេះ លោក ហ្វៃ សំអាង បានបង្ហាញរូបភាពមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ច្បាស់ៗថា រូបក្មេងប្រុសម្នាក់នេះគឺជាតួអង្គសម្តេចនៅវ័យក្មេង ដែលសម្តែងដោយកុមារា មុត ឧត្តម នៅក្នុងខ្សែរភាពយន្តចម្រៀង “ជីវិតក្មេងវត្ដ”ដែលនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង។បទចម្រៀងដ៏ល្បីល្បាញនិងមានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ បង្ហាញពីខ្សែជីវិតតស៊ូពុះពារគ្រប់បែប យ៉ាងរបស់កូនកសិករម្នាក់ ចាកចេញពីលោកឪពុក អ្នកម្តាយ បងប្អូនទាំងខ្លួននៅក្មេងខ្ចី ផ្ញេីខ្លួននឹងសង្ឃមានវត្តអារាមជាទីស្នាក់អាស្រ័យដេីម្បីក្រេបយកចំណេះវិជ្ជា ជាខ្សែជីវីតពិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បទចម្រៀងដ៏ពីរោះនិងមានអត្ថន័យ ទុកជាកញ្ចក់ឆ្លុះសម្រាប់មនុស្សគ្រប់ជំជាន់។
នៅក្នុងនោះដែរ ក៏លេចវត្តមានរបស់ ដួង ហ្សូរីដា បានចូលមកខមមិនសរសើ ឧត្តម ថាគេលេងបានល្អណាស់ទៀតផង៕