អស់​ជិត​៣ម៉ឺនដុល្លា​ទៅ​ហើយ!​ ស្រីអូន​សម្រស់​ធម្មជាតិ​ អរគុណ​ដល់​គេទៀត

  • 2022-03-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ នួន​ ស៊ុន្ទរី​ ឬ​ហៅ​ថា​ ស្រីអូន​សម្រស់​ធម្មជាតិ​ បើ​ទោះ​ជា​ចំណាយ​ថវិកា​អស់​ជិត​ ៣ម៉ឺនដុល្លារ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​ល្បុក្កតោ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​បាន​អរគុណ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ដែលអនុញ្ញាត​ឲ្យ​ខ្លួន​មាន​ឱកាស​ជួយ​បែប​នេះ។​

លោក​ស្រី​ នួន​ ស៊ុន្ទរី​

នាយិកា​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ ថវិកា​ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​ ២០២១​ ដល់​សហព័ន្ធ​ល្បុក្កតោ​នេះ​ខ្ទង់​ជិត​ ៣ម៉ឺនដុល្លា​គឺ​ ១៥០០០​ដុល្លារ​ជូន​ដល់​ការ​រៀបចំ​ ៦០០០​ដុល្លារ​បាន​ពី​ការ​គៀង​គរ​តំណាង​ចែកចាយ​ និង ​៦៨៥០ដុល្លារ​ទៀត​ជួយ​លើក​ទឹកចិត្ត​បន្ថែម​ដល់​កីឡាករ​ កីឡា​ការិនី​ ដែល​ចូលរួម​ប្រកួត​លើវិញ្ញាសាប្រយុទ្ធ និង​ព្រឹទ្ធាចារ្យសរុប ១៣៧នាក់​នេះ។​

លោក​ស្រី​ នួន​ ស៊ុន្ទរី​

យ៉ាងណា​សប្បុរសជន​ល្បីឈ្មោះ​រូប​នេះ​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ខ្លួន​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​នានា​របស់​សហព័ន្ធ។​ នេះ​ជា​ការ​ផ្ដល់​ឱកាស​មួយ​មួយ​សម្រាប់​លោក​ស្រី​ក្នុង​ការ​ចូលរួម​ជួយ​ថែរក្សា​ការពារ​ លើក​ស្ទួយ​ក្បាច់​គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ​ឲ្យគង់វង្ស​ និង​រីកចម្រើន​នៅ​ពេល​នេះ។​ លោក​ស្រី​បញ្ជាក់​ច្បាស់ៗ​ថា​ ពិត​ជា​ស្រឡាញ់​គុន​ល្បុក្កតោ​ខ្លាំង​បំផុត។​

លោក​ស្រី​ នួន​ ស៊ុន្ទរី​ (អាវស) និងថ្នាក់ដឹកនាំសហព័ន្ធ

រំលឹក​ដែរ​ថា​ ថវិកា​ដែល​ខាង​ ស្រីអូន​សម្រស់​ធម្មជាតិ​ បាន​ឧបត្ថម្ភ​នេះ​គឺ​ក្នុង​កម្មវិធី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២១​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២៥​ ដល់​ ២៧​ ខែ​កុម្ភៈ​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​ឆ្នាំ​មុន​ក៏​លោក​ស្រី​បាន​ជួយ​ឧបត្ថម្ភ​មិន​តិច​ម៉ឺន​ដុល្លារ​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​