ចាំងគីម បរិច្ចាគលុយផ្ទាល់រាប់ម៉ឺនដុល្លារ ជួយអ៊ុយក្រែនដែលកំពុងត្រូវរុស្ស៊ីញាំញីខ្លាំង

  • 2022-03-01 07:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ​ មាន​សេចក្ដីរាយការណ៍ថា​ តារាសម្ដែង Lee Young Ae (ចាំងគីម) បាន​បរិច្ចាគថវិកាចំនួន ១០០លានវ៉ុន (ខ្ទង់ ៨៣ ៣២៩ដុល្លារ) ជួយដល់អ៊ុយក្រែន ក្នុងពេល​តស៊ូ​ប្រឈម​នឹង​សង្គ្រាមដែលកំពុង​កើតមាន​នៅពេល​នេះ។ ភ្ជាប់ជាមួយនឹងមូលប្បទានប័ត្រ (សែក) មួយសន្លឹក Lee Young Ae ក៏បាន​បញ្ចូលនូវសំបុត្រមួយច្បាប់​ដែរ ដែល​បង្ហាញ​បំណង ចង់ឲ្យសង្គ្រាមបញ្ចប់។

ខាងក្រោមនេះជាលិខិតរបស់ Lee Young Ae

"ជូនចំពោះប្រជាពលរដ្ឋអ៊ុយក្រែនជាទីគោរព!

ខ្ញុំ​ជា​តារា​សម្ដែង​ម្នាក់​ឈ្មោះ Lee Young Ae ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្នុងនាមជាសមាជិកគ្រួសារអតីតយុទ្ធជន ខ្ញុំយល់ច្បាស់ពីអារម្មណ៍ នៃភាពសាហាវឃោរឃៅនៃសង្រ្គាម ជ្រៅជាងអ្នកដ៏ទៃ។

ខ្ញុំសង្ឃឹមថាសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ និងដើម្បីសន្តិភាពត្រូវបានស្ដារឡើងវិញ។

ខ្ញុំសូមអធិស្ឋានសូមមានសុខសុវត្ថិភាព និងពលរដ្ឋអ៊ុយក្រែនទាំងអស់បាន​សុខសប្បាយ។

ជូនចំពោះពលរដ្ឋអ៊ុយក្រែន ដែលស្រឡាញ់សេរីភាព និងសន្តិភាព។ សូមអ្នកកុំអស់សង្ឃឹម និងបន្តភាពក្លាហាន!

ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ដែល​ស្រឡាញ់​សន្តិភាព​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​មាន​សេរីភាព។ ខ្ញុំ​ចង់​ប្រគល់​បេះដូង​ដ៏​តូច​តែ​មាន​តម្លៃ​របស់​ខ្ញុំ​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ទាំង​អស់។ សូម​ព្រះជាម្ចាស់ ​គង់​នៅ​ជា​មួយ​អ្នក​ជានិច្ច»៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី