ដើម្បីជាតិមាតុភូមិ! Gamer ម្នាក់ដកលុយជាង ៣៣០០០ដុល្លារ ជួយទឹកដីកំណើតកំពុងមានទុក្ខ

  • 2022-03-01 07:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gamer CSGO ដ៏ល្បីមួយរូបមានឈ្មោះថា Aleksandr Kostyliev ដែលមនុស្សជាច្រើនស្គាល់ថា “s1mple” បានបរិច្ចាគទឹកប្រាក់ប្រមាណ ៣៣០០០ដុល្លារទៅកាន់ទឹកដីកំណើត អ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយ រុស្ស៊ី។

គួរបញ្ជាក់ថា “s1mple” ទើបធ្លាក់ពីការប្រកួត Intel Extreme Masters Katowice កាលពីសប្ដាហ៍មុនកន្លងទៅ ដែលមានរង្វាន់ធំសម្រាប់អ្នកឈ្នះប្រមាណ ១លានដុល្លារ។

អំឡុងពេលចុះចេញពីឆាកប្រកួត “s1mple” ក៏បានផ្ដាំផ្ញើពាក្យពេចន៍ខ្លីថា៖ “សូមឱ្យ អ៊ុយក្រែន និងពិភពលោកទាំងមូល មានសន្ដិភាព”៕

ប្រភព៖ Kotaku   ប្រែ​សម្រួល៖ កុសល