​​​​​ក្រោយ​អ្នក​គាំទ្រ​រិះគន់​​ វិសាខា​ ពេល​នេះ​លោក មាស ចាន់ណា ចេញ​មុខ​សុំទោស

  • 2022-03-02 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ម្សិលមិញ​នេះ​ក្រុម​បាល់ទាត់​​វិសាខា​បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​​ភ្នំពេញ​ក្រោន ២-១ ក្នុង​ជំនួប​ Cambodian Super Cup 2022 ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ស្តាត​ចាស់​​។

​ក្នុង​ការ​បរាជ័យ​នេះ​អ្នក​​គាំទ្រ​របស់​វិសាខា​បាន​​បង្ហោះ​សារ​រិះគន់​ទៅ​កាន់​ក្លឹប​​​មួយ​នេះ​ថា​ មិន​បាន​​ឲ្យ​តម្លៃ​ទៅ​កាន់​ពួកគេ​ជា​អ្នក​គាំទ្រ ពោល​គឺ​​ក្រោយ​ប្រកួត​ចប់​គ្មាន​ការ​​​អរគុណ​អ្វី​បន្តិច​សោះ​​ឡើយ។ ​ដោយ​សរសេរ​​មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា ៖

​ក្រោយ​មក​លោក មាស ចាន់​ណា អ្នក​ចាត់​ការ​របស់​ក្លឹប​វិសាខា ក៏​បាន​ចេញ​​សារ​សុំ​ទោស​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​ ដោយ​លោក​បាន​សរសេរ​នៅ​លើ​​គណនី​​ Facebook របស់​​ខ្លួន​ថា «ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ ​និង តំណាង​ឲ្យ​កីឡាករ​ក្លឹប​បាល់ទាត់​ វិសាខា​ទាំងអស់ ​ខ្ញុំ​សូម​អភ័យ​ទោស​ដល់​អ្នក​គាំទ្រ​ទាំងអស់​ ចំពោះ​ការ​ឆ្គាំឆ្គង​កាល​ពី​ប្រកួត​ម្សិលមិញ​ ហើយ​យើងខ្ញុំ នឹង​ប្ដេជ្ញា​មិន​ឲ្យ​មាន​ទង្វើ​បែប​នេះ​ម្តងទៀតឡើយ​»

រំលឹកថា​ការ​ប្រកួត​យប់មិញ​​មាន​អ្នក​គាំទ្រ​​សរុប​ជាង​១​ពាន់​នាក់​ បាន​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​នៅ​ទីលាន​​ ក្នុង​នោះ​អ្នក​គាំទ្រ​របស់​វិសាខា​​​​ក៏​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​