King Chi មានគុណសម្បត្តិលើសលប់ដល់ថ្នាក់ ឌីជេណាណា ថាជាតារារ៉េបទី១ ដែលខ្លួនគោរពខ្លាំងបំផុត

  • 2022-03-02 09:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាគ្មិនល្បីឈ្មោះផ្នែកព្រឹក្សាយោលបល់ស្នេហា និងជីវិតគ្រួសារគឺ ឌីជេ ណាណា ធ្វើការសារ ភាពទៅកាន់ប្រិយមិត្តនិយមគាំទ្រខ្លួនរាប់លាននាក់ថាតារាចម្រៀងរ៉េប Original Song King Chi គឺជាតារាដែល ឌីជេណាណា គោរពស្រលាញ់ខ្លាំងបំផុតក្រោមហេតុផលច្បាស់លាស់មួយ។

ទំព័រហ្វេសប៊ុកការរបស់វាក្មិន និងជាពិធីការិនីល្បីឈ្មោះ ឌីជេណាណា បានធ្វើការបង្ហោះយ៉ាង វែងរៀបរាប់អំពីតារាក្នុងដួងចិត្តដែលវាគ្មិនរូបនេះស្រលាញ់ពេញចិត្តខ្លាំងបំផុតតាមរយៈស្នាដៃ និងសមត្តភាពរបស់តារារូបនេះ គឺ King Chi។

អាចនិយាយបានថា King Chi ជាតារាខ្មែរទី១ ដែលទទួលបានការកោតសរសើរពេញមាត់ពី សំណាក់ពិធីការិនីល្បី ណាណា ដោយផ្អែកលើ ហេតុផលថា រាល់ស្នាដៃផលិតបទចម្រៀងរ៉េប របស់ King Chi ទាំងអស់សុទ្ធតែបង្កប់នូវ អត្តន័យជីវិតចាក់ដោតកំសត់ ដែលអាចជ្រាប ដល់ក្រអៅបេះដូង ឌីជេណាណា ស្រស់ទឹកភ្នែក ខណៈស្ដាប់បទរ៉េប។

មួយវិញទៀតហេតុផលដែលធ្វើឱ្យ ឌីជេណាណា ស្ដាប់បទរ៉េបរបស់ King Chi មិនចេះជិន ណាយអារម្មណ៍នោះគឺការប្រើពាក្យពេចន៍ជាភាសាខ្មែរច្បាស់ៗល្អ មិនជាន់ពាក្យច្រៀងត្រឡប់ ចុះឡើង។

ឌីជេណាណា ថ្លៃង៖ “តារាចម្រៀងដែលខ្ញុំចូលចិត្តមានច្រើន តែម្នាក់ដែលខ្ញុំគោរពជាងគេ គឺម្នាក់នេះ king Chi ។ បទចម្រៀងភាគច្រើនរបស់គាត់មានពាក្យខ្មែរច្រើន មិនមែនពីរបីម៉ាត់ ច្រៀងចុះឡើងៗដដែលៗ ហើយអ្វីដេលពិសេស ទើបតែឃើញគាត់នេះហើយដែលប្រើ កម្រងកែវណែងណង មានន័យបញ្ជាក់ពីរសជាតិជីវិតផ្សេងៗគ្នា ដែលបទខ្លះធ្វើឲ្យខ្ញុំស្រក់ទឹក ភ្នែកខណ:កំពុងស្តាប់បទហ៊ីបហប់”។

ឌីជេណាណា បន្តថាអ្នកនាងមិនដែលស្គាល់ជា king Chiលក្ខណៈបុគ្គល ហើយក៏មិនធ្លាប់ បានធ្វើការជាមួយម្តងណាឡើយ តែបើនិយាយពីសិល្ប:ចម្រៀង ឌីជេណាណា និយាយថា king Chi ជាគំរូល្អម្នាក់ សម្រាប់សិល្ប:ករជំនាន់ក្រោយ៕

អត្ថបទ៖ Pav Sreypich