លោក មិន ភីយ៉ា និងកញ្ញា ហួង សុភ័ក្រ ឈ្នះរង្វាន់ម៉ូតូដូចគ្នា ដោយគ្រាន់តែពិសារអូអុិឈិ

  • 2022-03-03 08:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុនតែបៃតងអូអុិឈិ រួមទាំងទូតសុឆន្ទៈ កញ្ញាសុខ ពិសី បានធ្វើការប្រគល់ រង្វាន់ម៉ូតូហុងដា ADV 150cc សេរីថ្មីដ៏ស្រស់ស្អាតចំនួន2គ្រឿងជូនអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ពីតែបៃតងអូអ៊ិឈិ។ អ្នកឈ្នះទី1 ឈ្មោះ មិន ភីយ៉ា ភេទប្រុស មុខរបរជាអ្នកបើករថយន្តក្រុង រស់នៅ ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកឈ្នះទី2 ឈ្មោះ ហួង សុភ័ក្រ ភេទស្រី មុខរបរជាអ្នកបកប្រែ រស់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកមិន ភីយ៉ា បានមានប្រសាសន៍ថា លោកតែងតែទិញតែបៃតងអូអុិឈិ មកពិសាជាប្រចាំដើម្បីបំបាត់ការស្រេកទឹក និងធ្វើឲ្យលោកមានអារម្មណ៍ភ្លឺស្វាងក្នុងការបើកបរ។ ពេលលោកបើកគម្របដប ហើយឃើញថា ត្រូវរង្វាន់ម៉ូតូហុងដា ADV លោកពិតជាមានអារម្មណ៍រំភើបនឹកស្មានមិនដល់ព្រោះលោកមិនដែលគិតថា លោកនឹងមានឱកាសឈ្នះ រង្វាន់ឡើយ។ លោកឈ្នះម៉ូតូ ប៉ុន្តែលោកជូនពរឲ្យអតិថិជនទាំងអស់ឈ្នះរង្វាន់ធំលុយសុទ្ធ200លានរៀល។

ចំណែកកញ្ញា ហួង សុភ័ក្រ វិញបានឲ្យដឹងថា កញ្ញាមិនដែលជឿទេថាខ្លួនឯងមានសំណាងឈ្នះរង្វាន់ពី អូអុិឈិ។ ថ្ងៃមួយកាល ពីសប្តាហ៍កន្លងទៅ នៅតាមផ្លូវធ្វើដំណើរទៅធ្វើការ កញ្ញាចូលទិញអូអ៊ិឈិយកមក ញ៉ាំដូចរាល់ដង ហើយពេលបើកគម្របដប កញ្ញាពិតជាភ្ញាក់មែនទែនពេលឃើញក្នុងគម្របដបសរសេរ រង្វាន់ ម៉ូតូហុងដា ADV។ ពេលនោះកញ្ញាបានទាក់ទងមកក្រុមហ៊ុន ហើយកញ្ញាពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលក្រុមហ៊ុន បញ្ជាក់ថាកញ្ញាពិតជាបានត្រូវរង្វាន់ពិតប្រាដកមែន។ ឥឡូវនេះ កញ្ញាពិតជាជឿជាក់ 100% ថាតែបៃតងអូអុិឈិ មានរង្វាន់ពិត និងចែកពិតប្រាកដមែន។

តាមការអោយដឹងពីតំណាងក្រុមហ៊ុន អូអ៊ិឈិនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតដែលមិនទាន់រកឃើញ អ្នកឈ្នះដូចជា៖រង្វាន់ធំលុយសុទ្ធ200លានរៀល 50លានរៀល 10លានរៀល និងលុយសុទ្ធជាច្រើន រង្វាន់ទៀត រួមទាំងរង្វាន់ម៉ូតូហុងដា ADV ជាច្រើនគ្រឿងទៀតផងដែរ។ សូមអតិថិជនទាំងអស់ប្រញាប់ទិញអូអុិឈិ មកពិសាឥឡូវនេះ ព្រោះអ្នកឈ្នះបន្ទាប់អាចជាអ្នក!