YG កំពុងញាប់ដៃលុបរាល់វីដេអូបែកធ្លាយចេញពី Live របស់ Somi ព្រោះទាក់ទងនឹងបទថ្មី
- 2022-03-04 01:58:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG កំពុងញាប់ដៃលុបរាល់វីដេអូបែកធ្លាយចេញពី Live របស់ Somi ព្រោះទាក់ទងនឹងបទថ្មី
ចន្លោះមិនឃើញ
មួយថ្ងៃមុន Jeon So Mi បាន Live ជជែកលេងជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន ដោយលើកឡើងពីនេះពីនោះ ហើយទម្លាយហេតុផលថាតាមពិតដោយសារនាងមានអារម្មណ៍អផ្សុកពេក។
អំឡុងពេល Live ចេញពីបន្ទប់ស្ទូឌីយោ YG Black Label លើកដំបូងនេះ Somi បានដើរបង្ហាញកន្លែងជាច្រើនក្នុងនោះ។ បន្ទាប់មកនាងបានគោះទ្វារ និងបើកភ្លាម ពេលនោះក៏ស្រាប់តែឮសំឡេងចេញមក ជាមួយនឹងទំនុកភ្លេងដែលប្លែកថ្មី។
ត្បិតឮបានត្រឹម ៣វិនាទី ប៉ុន្តែគេដឹងរួចជាស្រេចទៅហើយថាបទនេះជាបទថ្មី ដែលត្រូវបែកធ្លាយដោយសារ Somi ទាំងអចេតនា។
ពេលបែកធ្លាយភ្លាម អ្នកនិយមលេងបណ្ដាញសង្គម នាំគ្នាចែករំលែកយ៉ាងលឿន ព្រមទាំងសន្និដ្ឋានថាទំនងជាបទរបស់ BLACKPINK ព្រោះតាមដំណឹងក្រុមក៏ត្រូវ Comeback នៅឆ្នាំនេះដែរ។
ទោះជាយ៉ាងណា ពេលនេះផលិតកម្ម YG កំពុងលុបវីដេអូមួយចំនួនលើ YouTube ចេញបណ្ដើរៗហើយ ក៏ដូចជា Report ការបង្ហោះដែលបង្ហាញលើបណ្ដាញសង្គម ដោយចាត់ចែងលើរឿងនេះ ព្រោះវាពិតជាបទថ្មីរបស់ផលិតកម្មមែន មិនអាចឲ្យមានការចែកចាយបន្តទៀតបានទេ៕