Adriano ព្យាករ​ថា Johnson នឹង​ឃ្លេ​មនុស្ស​ដែក Rodtang ឲ្យ​ចុះ​ចាញ់ទឹកទី២

  • 2022-03-04 07:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា​ខាង​មុខ​នេះ អ្នក​លេង​គុន​ចម្រុះ Adriano Moraes នឹង​ទស្សនា​ការ​ប្រកួតកូន​កាត់​ដែល​មានលក្ខន្តិកៈ​ពិសេស​មិន​ធ្លាប់​មាន​សម្រាប់​ស្ថាប័ន​ ONE Championship នៅ​ព្រឹត្តិការណ៍​ប្រកួត​ខួប​១០​ឆ្នាំ ONE X។

Adriano Moraes

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជា​ប្រវត្តិ​សាស្ត្រ​នេះ ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក១២​សម័យ​កាល​របស់​អាមេរិក​ Demetrious Johnson ត្រូវ​ប្រកួត​ជា​មួយ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក Rodtang Jitmuangnon ដែល​មាន​ច្បាប់​ប្រកួត​ពិសេស។ ស្រប​ពេល​ជា​មួយ​គ្នា​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក Moraes នឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ទល់​នឹង​ជើង​ខ្លាំហ​ជប៉ុន Yuya Wakamatsu នា​រាត្រី​ជា​មួយ​គ្នា​ក្នុង​ប្រទេស​សិង្ហបុរី ប៉ុន្តែ​លោក​នៅ​តែ​ឆ្លៀត​ពេល​មក​វិភាគ​ជំនួប​គូ​ពិសេស​​រវាង Johnson និង​ Rodtang ។ 

កីឡាករ​ប្រេស៊ីលបាន​និយាយ​ថា៖ "Rodtang ជា​កំពូល​កីឡាករ​មួយ​ថៃ ជា​តារា​កំពុង​ល្បី។ ខ្ញុំ​ជឿ DJ ពិត​ជា​ឆ្លាត​ដែល​ទទួល​យក​ការ​ប្រកួត​នេះ ពី​ព្រោះ​ការ​ប្រកួត​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​ស្ថាប័ន និង​សាមី​ខ្លួន​កីឡាករ ពី​ព្រោះ​ការ​ប្រកួត​មាន​ច្បាប់​ពិសេស​ដែល​ ONE Championship បាន​បង្កើត​ឡើង ដូច្នេះ​នឹង​ទាក់​ភ្នែក​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក"។

ជំនួប​រវាង “កណ្តុរអស្ចារ្យ” និង “មនុស្ស​ដែក”ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល​៤​ទឹក ហើយ​ក្នុង​មួយ​ទឹក​មាន​រយៈ​ពេល​៣​នាទី។ ក្នុងនោះ​ការ​ប្រកួត​​ច្បាប់​មួយ​ថៃ​ទឹក​ទី​១ និង​ទី​៣ ហើយ​ការ​ប្រកួត​ច្បាប់​គុន​ចម្រុះ​ទឹក​ទី​២ និង​ទី​៤។ កីឡាករ Moraes ត្រូវ​បាន​គេ​រំពឹង​ឃើញ​ពី​របៀប​នៃ​ការ​ប្រកួត​ច្បាប់​ថ្មី​ចម្រុះ​នេះ និង​ក្លាយ​ជា​សក្ខីភាព​សំខាន់​សម្រាប់​កីឡាករ​ទាំង​ពីរ។

កីឡាករ​ប្រេស៊ីល​រហស្សនាម “Mikinho”បាន​និយាយ​ថា៖ "​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់ចាំមើល​ការ​ប្រកួត​នេះ។ ខ្ញុំ​ពិត​ជា​រីក​រាយ​ដែល​មាន​ឈ្មោះ​ក្នុង​កម្មវិធី​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ ហើយ​ក៏​ទន្ទឹងរង់ចាំ​មើល​ការ​ប្រកួត​ដ៏​ពិសេស​នោះ​ដែរ។ ខ្ញុំ​អាច​មើល​ការ​ប្រកួត​នេះ​តាម​ការ​ផ្សាយ​ផ្ទាល់"។

Adriano Moraes គិត​ថា Demetrious Johnson ឈ្នះ​ Rodtang Jitmuangnon ដោយ​ក្បាច់​ឃ្លេ ប្រកួត​ជា​មួយ​ Demetrious Johnson នៅ​ព្រឹត្តិការណ៍ “ONE on TNT I” កាល​ពី​ឆ្នាំ​មុន, កីឡាករ​ប្រេស៊ីល Adriano Moraes ដឹង​ថា ជើង​ខ្លាំង​អាមេរិក​នេះ ហើយបាន​ព្យាករ​ថា គាត់​នឹងគ្រប​ដណ្តប់​លើ​កីឡាករ​ថៃ។ កីឡាករ​ប្រេស៊ីល​រហស្សនាម“Mikinho” ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជឺជីតស៊ូ​កម្រិត​ខ្មៅ និងធ្លាប់​បាន​ផ្តួល Johnson – ប៉ុន្តែ​រូប​គេ​ជឿ​ថា ជំនាញ​ក្រោម​របស់ “កណ្តុរ​អស្ចារ្យ” នឹង​​គ្រប់​គ្រង​លើ Rodtang ដែល​ពូកែ​ជំនាញ​ឈរ។

Moraes បាន​និយាយ​ថា៖ "ខ្ញុំ​ជឿ​លើ DJ ទប់​ទល់​បាន​ជាមួយ​ក្បាច់​មួយ​ថៃ​របស់ Rodtang នៅ​ទឹក​ទី​១ ហើយ​នឹង​ប្រើ​ក្បាច់​ក្រោម​ឃ្លេ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​២​ឲ្យ​ចុះ​ចាញ់។ ខ្ញុំ​ជឿ​ថា ការ​ប្រកួត​នេះ​មិន​ចប់​៤​ទឹក​ទេ ហើយ​ជឿ​ថា DJ នឹង​ឃ្លេ​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២"។

ថ្វី​បើ​គិត​ពី​ការ​ប្រកួត​របស់គេ ប៉ុន្តែ​ Moraes ក៏​មិន​ភ្លេច​ក្នុង​ការ​ផ្តោត​លើ​​ការ​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​កីឡាករ​ជប៉ុន Yuya Wakamatsu នៅ​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ ONE X។ ជា​មួយ​គ្នា។

ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ flyweight ​បាន​និយាយ​ថា៖ "ខ្ញុំ​ចង់​ឃើញ​អ្វី​ដែល​ជា​ច្បាប់​អ្វី​ពិសេស​នោះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា។ ថ្ងៃ​ណា​មួយ គ្មាន​នរណា​ដឹង​ទេ​ថា ខ្ញុំ​អាច​មាន​​ឱកាស​ប្រកួត​ច្បាប់​ពិសេស​បែប​នេះ​នា​ពេល​អនាគត"៕

ដោយ៖ ស៊ីធី