ម៉ាស៊ីន Desktop មួយនេះមានអំពូលភ្លើង បញ្ជាក់ពីស្ថានភាព Render ត្រូវចិត្តសម្រាប់អ្នកកាត់វីដេអូ

  • 2022-03-04 08:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus បានបញ្ចេញកុំព្យូទ័រ Desktop ថ្មីឈ្មោះថា Asus' ProArt Station PD5 ដែលមានរបារភ្លើងដែលអាចបញ្ជាក់ពីស្ថានភាព Render ឬស្ថានភាព CPU និង GPU បាន។ មុខងារនេះនឹងជួយបានច្រើនដល់អ្នកដែលធ្វើការបែប Multitasking ហើយទុកឲ្យកុំព្យូទ័រ Render នៅ Background running។

អំពូលនោះ ត្រូវបាន Asus ដាក់ឈ្មោះថា Lumiwiz វាដំណើរការដោយ module controls មួយទៅបញ្ជារបារអំពូលភ្លើងចំនួន២ខ្សែ។ អំពូលនេះ មានមុខងារគោលគឺបង្ហាញពីស្ថានភាព Rendering ដោយអាចកំណត់ពណ៌ និងចង្វាក់នៃការលោតបាន ដោយប្រើកម្មវិធី Asus' ProArt Creator Hub។ ទន្ទឹមនឹងនោះ វាក៏នឹងលោតភ្លើងពណ៌ខៀវ នៅពេលដែលវាចាប់បានថា CPU និង GPU ត្រូវបានរត់លើសពីសមត្ថភាពរបស់វា។

ក្រៅពីអំពូលភ្លើងដ៏គួរឲ្យចាប់អារម្មណ៍របស់វាហើយ កុំព្យូទ័រនេះក៏បំពាក់មកដោយ CPU កម្លាំងខ្លាំង intel Core i7 11700 រួមគ្នានឹង GPU RTX3070។ រូបរាងរបស់វាខាងក្រៅក៏ត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ការបញ្ចុះកម្តៅម៉ាស៊ីនផងដែរ។ Asus បានអះអាងថា ការរចនានេះអាចជួយឲ្យ CPU មានកម្តៅទាបជាងមុន ៥អង្សារ និងGPU បញ្ចុះបាន៤អង្សារ ធៀបទៅនឹងធុងធម្មតា។

ចុងក្រោយគឺតម្លៃខ្លួនរបស់វា Asus បានដាក់លក់កុំព្យូទ័រ Asus' ProArt Station PD5 នេះក្នុងតម្លៃ ២ ០០០ដុល្លារសម្រាប់ទីផ្សារបរទេស៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី