អ្នកគាំទ្រ YG ថា​ច្រណែនអ្នកគាំទ្រ SM ត្រង់មូលហេតុចាក់ដោត ចង់យំក៏យំមិនចេញ

  • 2022-03-05 06:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្មនីមួយៗ តែងតែមាន​គោលការណ៍ខុសៗគ្នា សម្រាប់តារាៗរបស់ខ្លួន។ ការគាំទ្រ​ពីមហាជន ក៏ខុសៗគ្នាដែរទៅតាមចំណូលចិត្ត និងទស្សនៈរៀងៗខ្លួន។

BLACKPINK

នៅក្នុងពិភព **K-Pop** ពេញទៅដោយការប្រកួតប្រជែង និង​មានរឿងជា​ច្រើនបង្កជាបញ្ហា ក្លាយជាជម្លោះរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ប៉ុន្តែខ្លះក៏បាន​លើកឡើងពីការត្អូញត្អែរចំពោះ​ផលិតកម្មដែលតារាក្នុងចិត្តរបស់ពួកគេជ្រកដែរ។

aespa

តួយ៉ាងដូចថ្មីៗនេះ អ្នកគាំទ្ររបស់ផលិតកម្ម SM ម្នាក់​បាន​ត្អូញត្អែរថា ​ផលិតកម្មកំពុងរៀបចំឲ្យក្រុម ២ វិលមកវិញក្នុងពេល​តែមួយហើយ។

«SM ដូចអត់មានគិតអីសោះហ្មង! Red Velvet ចេញបទថ្មីថ្ងៃទី២១ តែ NCT វិលមកវិញ​នៅ​ថ្ងៃទី២៨។ ពួកគេគួរ​តែ​ដាក់គម្លាតចេញបទឲ្យតារា ២សប្ដាហ៍អីដែរ ប៉ុន្តែវា​ដូចញឹកពេកហើយដែលឲ្យ Comeback ត្រឹម​រយៈពេល ១សប្ដាហ៍បែបនេះ»។ នេះជាអ្វីដែល Fan ម្នាក់នោះបាន​លើកឡើង។

NCT

ចំណែកឯអ្នកគាំទ្រផលិតកម្ម YG វិញ​ ក៏បាន​លើកពីការអន់ចិត្តដែរ ប៉ុន្តែក្នុងរឿងផ្សេង ដោយបាន​បញ្ជាក់ថា៖

  • «ក្នុងនាមជាអ្នកគាំទ្រ YG ម្នាក់ដែរ ខ្ញុំពិតជាច្រណែនខ្លាំង។ SM មាន​កាលវិភាគច្បាស់លាស់ជាមួយនឹង​តារារបស់ពួកគេក្នុងការ Comeback។ ប៉ុន្តែពួកយើងមិនទាំង​ដឹងថា​ ពេល​ណាតារា YG នឹង​ចេញបទចម្រៀងថ្មីផង។ ឥឡូវ TREASURE ចេញបទ​ថ្មីហើយ យើងត្រូវរង់ចាំតារាផ្សេងៗរាប់ខែទៀតម្ដង»។
  • «ខ្ញុំគឺជាអ្នកគាំទ្រ​ YG ហើយនិយាយតាមត្រង់ ខ្ញុំច្រណែនខ្លាំង ព្រោះ​មិនទាំងដឹង​ថា​ ថ្ងៃ Comeback របស់តារាពេល​ណាផង»។

  • «យ៉ាងហោចណាស់ តារា SM បាន​ Comeback មាន​ពេលមានអីជាក់លាក់តាមរដូវកាល អ្នកសំណាងណាស់ (សំដៅដល់ Fan របស់ SM) បើដូច Fan របស់ YG វិញ អត់ដឹង​ថាពេល​ណាដល់វេនតារាសំណព្វចិត្តពួកគេ​ចេញបទ​ផង ហាហា»៕

ប្រភព៖ Allkpop  

អត្ថបទថ្មី