មុនបានល្បីក្រាស់ក្រែលដូចបច្ចុប្បន្ន Yaya និង Bella ផ្ដើមចេញពីចំណុចទាំងនេះ
- 2022-03-06 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនបានល្បីក្រាស់ក្រែលដូចបច្ចុប្បន្ន Yaya និង Bella ផ្ដើមចេញពីចំណុចទាំងនេះ
ចន្លោះមិនឃើញ
Yaya Urassaya និង Bella Ranee គឺជាតារាស្រីដែលស្ថិតនៅជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ និងប្រទេសថៃ។ កេរ្តិ៍ឈ្មោះរបស់ពួកគេទាំង ២ហក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនស្រុតចុះទាល់តែសោះ ហើយការគាំទ្រនេះមិនមែនមានតែនៅក្នុងប្រទេសទេ សូម្បីនៅក្រៅក៏ពួកគេមិនខ្វះ Fan ដែរ។
ចង់ដឹងថា ដើរលើវិថីសម្ដែងរយៈពេលជាច្រើនមកនេះ តារាទាំង ២ជោគជ័យបែបណាខ្លះ?
១. Yaya Urassaya
Yaya ចាប់ផ្ដើមការងារសម្ដែងនៅក្នុងឆ្នាំ ២០០៩ ពេលសម្ដែងរឿងដំបូង «Baan Gan Mayom» ជាមួយ Nat Nattaraht និង Namfon Patcharin។ ទោះជាយ៉ាងណារឿងភាគមួយនេះ មិនបានចេញទេ បើទោះបីថតចប់ច្រើនឆ្នាំក៏ដោយ។
ជាក់ស្ដែង នាងបានកេណ្ឌបានប្រជាប្រិយភាពខ្លាំងឡើងនៅឆ្នាំ ២០១០ តាមរយៈរឿង «4 Huajai Haeng Khon Kao: Duang Jai Akkanee» ពេលសម្ដែងជាមួយ Nadech Kugimiya។
២. Bella Ranee
Bella បានចូលសិល្បៈនៅឆ្នាំ ២០១១ ហើយរឿងភាគដំបូងដែលនាងសម្ដែងមានចំណងជើងថា «Roy Marn» ដែលកាលនោះមាន Boy Pakorn និង Margie Rasriជាតួឯក។
កេរ្តិ៍ឈ្មោះរបស់តារាស្រីម្នាក់នេះ ក៏ផ្ដើមល្បីនៅឆ្នាំ ២០១៣ បន្ទាប់ពីនាងសម្ដែងរឿង «Suparburoot Jutathep: Khun Chai Putipat» ជាមួយ James Jirayu។
រហូតដល់ឆ្នាំ ២០១៨ ជាឆ្នាំដែល Bella រីកមុខរីកមាត់ខ្លាំងជាងតារាស្រីផ្សេងៗប្រចាំប្រទេសថៃ ព្រោះនាងបានបង្ហាញសមត្ថភាពអស្ចារ្យពេលសម្ដែងរឿង «Buppesunnivas» ជាមួយ Pope Thanawat។ ពេលនោះជាពេលដែល Bella ទទួលបានការចាប់អារម្មណ៍ទ្វេដងពីមហាជន៕