មានហេតុផល ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ

  • 2022-03-09 03:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកដោយពិនិត្យឃើញពីគុណតម្លៃ និងរាល់ស្នាដៃការងាររបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំ នៅក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ទើបសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន(RMUTT) សម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យ សារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ជូនដល់ ឯកឧត្តមរដ្ឋមន្រ្តី ក្រោមការប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ។

លើសពីនេះទៅទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យយល់កាន់តែច្បាស់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍សង្គមកម្ពុជាទាំងមូល ពោលគឺឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយ សម្តេច តេជោ នាយករដ្ឋមន្ត្រី ក្នុងការនាំយកសន្តិភាព ការផ្សះផ្សារជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបានសម្ដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាក់ណាខន ប្រទេសថៃ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់ឯកឧត្តម ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះជូនពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទសថៃផងដែរ ។

សូមជម្រាបថា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលឯកឧត្តមរដ្ឋមន្រ្តី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា ។

ប្រភព៖ក្រសួងព័ត៌មានកម្ពុជា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម