មហាសេដ្ឋីលាក់មុខ Jun Ji Hyun ទិញអចលនទ្រព្យបន្ថែមក្នុងតម្លៃជាង ៤០លានដុល្លារ

  • 2022-03-09 06:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអ្នកជំនួញកាលពីថ្ងៃទី៨ ខែមីនា តារាសម្ដែង Jun Ji Hyun ថ្មីៗនេះបានទិញ អគារពាណិជ្ជកម្មនៅ Deungchon-dong ទីក្រុងសេអ៊ូល Gangseo-gu ក្នុងតម្លៃ ៥០.៥ ពាន់លានវ៉ុន (៤១ លានដុល្លារអាមេរិក) ពីធនាគារ Kookmin ។

អ្នកជំនួញនិយាយថា Jun Ji Hyun បានបង់ប្រាក់ជាមុនចំនួន ២២.៥ លានវ៉ុន ខណៈដែល នៅសល់ ២៨លានវ៉ុន ត្រូវបានបំពេញដោយធនាគារ Kookmin ជាប្រាក់កម្ចី។

រហូតមកដល់ពេលនេះ Jun Ji Hyun ត្រូវបានគេស្គាល់ថាជាម្ចាស់អចលនទ្រព្យជាច្រើន នៅទីក្រុងសេអ៊ូល រួមទាំងលំនៅដ្ឋានរបស់នាងនៅ I-Park Samsung, Gangnam-gu; អចលនទ្រព្យពាណិជ្ជកម្មដែលមានទីតាំងនៅ Ichon-dong, Yongsan-gu; អចលនទ្រព្យអាជីវកម្មនៅ Samsung-dong, Gangnam-gu ហើយឥឡូវនេះ អចលនទ្រព្យអាជីវកម្មបន្ថែមនៅ Deungchon-dong, Gangseo-gu ។

តម្លៃនៃអចលនទ្រព្យអាជីវកម្មទាំងបីរបស់នាងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៨.៨ ពាន់លានវ៉ុន (៧២ លានដុល្លារ)

ប្រភព៖ Allkpop   ប្រែសម្រួល៖ PAV SREY PICH

អត្ថបទថ្មី