កង់ Velo Solex ផលិតនៅតាខ្មៅឆ្នាំ១៩៦៦ សម័យសម្តេចតាសីហនុ [បណ្តុំរូបថត]
- 2022-03-09 08:52:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កង់ Velo Solex ផលិតនៅតាខ្មៅឆ្នាំ១៩៦៦ សម័យសម្តេចតាសីហនុ [បណ្តុំរូបថត]
ចន្លោះមិនឃើញ
កង់ វីឡូ សូឡិច គឺជាកង់របស់ប្រទេសបារាំងដែលផលិតដំបូងនៅឆ្នាំ១៩៤៦។ នៅចន្លោះឆ្នាំ១៩៤៦ដល់១៩៨៨ ក្រុមហ៊ុននេះបានលក់ដាច់បានចំនួន៨០លានគ្រឿង នៅទីផ្សារប្រមាណជា៧០ប្រទេសនៅជុំវិញពិភពលោក។ នៅក្នុងចំណោមទាំងអស់ កង់ម៉ូដែល S3800 ផលិតនៅឆ្នាំ១៩៦៦ ជាម៉ូដែលដែលលក់ដាច់ជាងគេ។
សម្រាប់នៅកម្ពុជា កង់ វីឡូ សូឡិច ផលិតនៅឆ្នាំ១៩៦៦ នេះក៏នៅមានវត្តមាននៅកម្ពុជាផងដែល។ ម្ចាស់ កង់វីឡូ សូឡិច ផលិតនៅឆ្នាំ១៩៦៦ លោក លី ប៉េងហេង បានបញ្ជាក់ថា កង់ វីឡូ សូឡិច ផលិតនៅឆ្នាំ១៩៦៦ គឺជាកង់ដែលមានតម្លើងនៅតាខ្មៅ ខេត្តកណ្តាលសម័យសង្គមរាស្ត្រនិយមសម្តេចតាព្រះបរមរតនកោដ្ឋ។ កង់នេះលោកបានទិញដំបូងនៅឆ្នាំ២០០០ ពីជាងជួសជុលកង់-ម៉ូតូជនជាតិវៀតណាម។ បច្ចុប្បន្ននេះលោកបានប្រមូលទិញវីឡូ សូឡិច ផលិតនៅឆ្នាំ១៩៦៦ បានចំនួន ៨គ្រឿង សម្រាប់តម្លៃកាលនោះគឺស្ថិតទៅតាមរបស់នោះល្អ ឬនៅស្អាត មានតម្លៃចាប់ ៨០០ដុល្លារឡើងទៅ។
ក្រៅពីកង់ វីឡូ សូឡិចផលិតនៅតាខ្មៅឆ្នាំ១៩៦៦នេះលោក លី ប៉េងហេងហៅតាឆ្គួតបានប្រមូលទិញ និងសន្សំកង់ម៉ាកសូឡិចនេះមាន ៤គ្រឿងផ្សេងទៀត មាន ១គ្រឿង ផលិតឆ្នាំ១៩៨៤ និង៣គ្រឿង ផលិតឆ្នាំ១៩៧០ កង់៤គ្រឿងនេះគឺទិញពីបរទេស៕