គម្រប់ខួប៣៨ឆ្នាំ លី អ៊ីវ៉ាធីណា លេងឈុតធំសុទ្ធតារាល្បីៗចូលរួម

  • 2022-03-11 08:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្មេចបើកៗឆ្នាំ២០២២នេះ តារាចម្រៀងសម្លេងស្រទន់ប្រចាំផលិតកម្ម ថោន ស្រីស្អាត លី អ៊ីវ៉ាធីណា កើនអាយុមួយឆ្នាំទៀតហើយ គឺចូលវ័យ៣៨ឆ្នាំ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់មិត្តរួមអាជីព។

កាលពីថ្ងៃទី១០ មីនា ម្សិលមិញនេះគឺជាថ្ងៃពិសេសខ្លាំងបំផុតសម្រាប់តារាចម្រៀងកាត់ចិន លី អ៊ីធីណា គម្រប់ខួប៣៨ឆ្នាំ ដែលធ្វើពិធីអបអរជួបជុំយ៉ាងធំពិសេសមួយ។

នៅក្នុងកម្មវិធីខួបកំណើតឆ្នាំនេះ គេ សង្កេតឃើញថាលេចវត្តមានកំពូលតារាចម្រៀងល្បីឈ្មោះជាច្រើន ដួងក្នុងនោះរួមមាន អ្នកនាង មាស សុខសោភា អតីតមិត្តរួមទ្រនំ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ហើយវត្តមានលោក ករុណា ពេជ្រ ក៏បានចូលរួមយ៉ាងសប្បាយរីករាយផងដែរ។

ទន្ទឹមនឹងនេះអ្នកគាំទ្រក៏បានចូលរួមអបអរសាទរ និងពោលពាក្យជូនពរហូរហែទៅកាន់តារាចម្រៀងរូប នេះសម្រាប់ថ្ងៃពិសេស៕

អត្ថបទ៖ PAV SREY PICH