បោះតម្រុយរាប់ឆ្នាំ ឥលូវរឿង «បុព្វេសន្និវាស» និង «សុភាពបុរសជុថាថេប» វគ្គ ២ ជិតបង្ហាញខ្លួនហើយ

  • 2022-03-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «បុព្វេសន្និវាស» និង «សុភាពបុរសជុថាថេប» សុទ្ធតែជា​រឿង​ដែល​ទទួល​បាន​ការគាំទ្រ​ច្រើន​មិនធម្មតា​ពេលចាក់បញ្ចាំង​ដំបូង ហើយ​ដោយសារតែល្បីពេក​ ទើប​ផលិតករសម្រេច​បង្កើតរដូវកាល​ថ្មីតែម្ដង។ ដូច្នេះ​អ្វី​ដែល​គ្រប់គ្នា​ទន្ទឹង​រង់ចាំក៏ជិតមកដល់ឆាប់ៗនេះ​ដែរ។

១. រឿង «បុព្វេសន្និវាស ២»

ភាពយន្តភាគដែលមាន​ Pope Thanawat និង Bella Ranee ជាតួឯកនេះ​ បាន​ធ្វើឲ្យល្បីខ្លាំង​កាលពីឆ្នាំ ២០១៨ ហើផយពេល​នេះ​ដំណើរការថត​ រដូវកាលទី ២ ក៏កំពុង​ដើរទៅមុខ ដោយតួៗក្នុង​រឿងថ្មីនេះត្រូវភ្លក់បទពិសោធថ្មី ព្រម​ទាំងធានាថា​​មិនឲ្យចាញ់វគ្គមុនទេ។

យ៉ាងណា​ក្ដី បើ​ផ្អែក​តាមប្រភពព័ត៌មាន Pope Thanawat នឹងសម្ដែង​ដល់ទៅ ៣​តួ ស្របពេល Bella Ranee នឹង​បន្តសម្ដែង​ជា​តួ ការ៉ាកេត ដដែល បូកបន្ថែម​ជាមួយនឹង​តួថ្មីឈ្មោះថា "Pudtarn”

២. រឿង «Duang Jai Tewaprom» វគ្គ​២ នៃរឿង «សុភាពបុរសជុតាថេប»

ផ្អែក​តាម​វិបសាយព័ត៌មាន Daradaily បាន​ឲ្យដឹង​ថា​ រឿងនេះ​នឹង​ផ្ដើមដំណើរការថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ជាមួយគ្នានោះ តារាសម្ដែង​វ័យក្មេង Kongthap Peak និងតារា​ជើងថ្មី​ Mint Ranchrawee នឹង​ដើរជាតួឯក៕

ប្រភព៖ Thai Update  

អត្ថបទពេញនិយម