ចំណេះដឹងថ្មី! លោក គួច សុខលី ប្រាប់គន្លឹះសំខាន់ៗពីក្រោយការគ្រប់គ្រងម៉ាកយីហោហាងអាហារល្បីៗនៅកម្ពុជា ជាង២០ឆ្នាំ និងឆ្លងកាត់ក្នុងដំណាក់កាលកូវីដ១៩
- 2022-03-14 03:11:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេះដឹងថ្មី! លោក គួច សុខលី ប្រាប់គន្លឹះសំខាន់ៗពីក្រោយការគ្រប់គ្រងម៉ាកយីហោហាងអាហារល្បីៗនៅកម្ពុជា ជាង២០ឆ្នាំ និងឆ្លងកាត់ក្នុងដំណាក់កាលកូវីដ១៩
ចន្លោះមិនឃើញ
លោក គួច សុខលី គឺជាអ្នករកសុីផ្នែកវិស័យម្ហូបអាហារដែលនៅពីក្រោយភាពល្បីល្បាញនូវម៉ាកយីហោហាងអាហារផ្ទាលខ្លួនល្បីៗជាច្រើនដូចជា BBWorld និង Pizza World អំឡុងឆ្នាំ ១៩៩៨ ដែលបានចាប់ដៃគូនឹងលោក ជី សិលា ជាសហស្ថាបនិក អស់រយ: ពេលជាង 20ឆ្នាំមកហើយ។
មុនពេលបង្កើតម៉ាកយីហោហាងអាហារល្បីៗនៅកម្ពុជាជាច្រើនដល់ពេលបច្ចុប្បន្ននេះ លោក គួច សុខលី ធ្លាប់មានបទពិសោធន៍ជាង ២០ ឆ្នាំលើអាជីវកម្មសេវាកម្មអាហារ មានហាងសរុបចំនួន ៣០ បុគ្គលិកបម្រើការជាង ៦០០ នាក់ស្ថិតក្រោមម៉ាកយីហោជាតិនិងអន្តរជាតិចំនួន ៥។ ក្នុងនោះលោកគឺជាស្ថាបនិកហាងកាហ្វេ T&C ជាម៉ាកយីហោហាងកាហ្វេក្នុងស្រុក ដែលបង្កើតឡើងខ្លួនឯង និងនាំចូលម៉ាកយីហោហាងអាហារអន្តរជាតិល្បីៗចំនួន ៤ ដូចជា TOUS les JOURS, Domino’s Pizza, Lotteria និងThe Asian Kitchen មកបើកដំណើរការនៅកម្ពុជា។
ចង់ដឹងថាលោក គួច សុខលី មានបទពិសោធន៍ និងគន្លឹះអ្វីខ្លះក្នុងការគ្រប់គ្រង់ម៉ាកយីហោហាងអាហារជាច្រើនឆ្នាំរបស់លោក ពិសេសក្នុងដំណាក់កាលជំងឺកូវីដនេះដូចម្ដេចខ្លះ? នៅក្នុងកម្មវិធី Starting Up សប្ដាហ៍ថ្មីនេះលោកអ្នកនឹងបង្ហាញគន្លឹះពីការចាប់ផ្ដើមបើអាជីវកម្មរកសុី និងការសហការជាមួយដៃគូដ៏ល្អគឺលោក ជី សិលា និងការគ្រប់គ្រងបុគ្គលិក ស្ថេរភាពក្រុមហ៊ុនយ៉ាងណាសូមតាមដានទស្សនាកិច្ចសម្ភាសន៍វីដេអូខាងក្រោម៖