បន្ទាប់​ពី​តារាស្រីថៃធ្លាក់ទឹក ឥឡូវកូនសេដ្ឋីម្នាក់ស្លាប់ ក្រោយហក់ចូលទឹកតាមមិត្តស្រី

  • 2022-03-15 04:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិកធនាគារម្នាក់នៅរដ្ឋផ្លរីដា សហរដ្ឋមេរិក ដែលគេស្គាល់ថាជាកូនប្រុសរបស់មហាសេដ្ឋីវេណេស៊ុយអេឡា បានលោតចុះពីលើកាប៉ាល់នេសាទ ដើម្បីព្យាយាមជួយសង្គ្រោះគូដណ្តឹងរបស់គាត់ ដែលបានធ្លាក់ចូលទៅក្នុងទឹក។

លោក Juan Carlos Escotet Alviarez អាយុ ៣១ឆ្នាំ បានលោតចូលទឹកដើម្បីជួយនាង Andrea Montero ដែលបានធ្លាក់ពីចំហៀងនៃកប៉ាល់ដែលពួកគេជិះសម្រាប់ការប្រកួតកម្មវិធីនេសាទ The Ocean Reef Clubs Reef Cup 2022។

ឪពុករបស់បុរសដែលបានលោតចូលទឹកដើម្បីសង្គ្រោះគូដណ្តឹង គឺជាសេដ្ឋីជនជាតិវេណេហ្ស៊ុយអេឡាឈ្មោះ Juan Carlos Escotet ដែលមានទ្រព្យសម្បត្តិសរុប ៣,៥ ពាន់លានដុល្លារអាមេរិក។ អង្គការជាតិសម្រាប់ការជួយសង្គ្រោះដែនសមុទ្របានប្រកាសកាន់ទុក្ខនៃការបាត់បង់ជីិវិតរបស់កូនសេដ្ឋីវេណេហ្ស៊ុយអេឡា រយៈពេល១សប្តាហ៍៕

ប្រភព៖ Foxnews   ប្រែសម្រួល: Songha

អត្ថបទពេញនិយម