តោះមកសាកមុខងារថ្មីលើ iPhone ដោះសោដោយមិនដោះម៉ាស

  • 2022-03-15 06:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង២ឆ្នាំចុងក្រោយនេះ អ្នកប្រើ iPhone ប្រហែលជាខកចិត្តព្រោះ Face ID មិនអាចស្គេនបាន ព្រោះបាំងម៉ាសការពារ។ ប៉ុន្ដែ iOS 15.4 ទើបចេញជាសាធារណៈផ្លូវការនេះ នឹងអាចឱ្យអ្នកស្គេនដោះសោបាន បើទោះបីជាពាក់ម៉ាសក៏ដោយ ដែលមុខងារនេះមានឈ្មោះថា Face ID With a Mask។

មុខងារនេះអាចដំណើរការបាន លើគ្រប់ម៉ូឌែល iPhone 12 និង iPhone 13។ បន្ទាប់ពីអាប់ឌែតទៅ iOS 15.4 រួច អ្នកនឹងឃើញ setup process ដើម្បីដំណើរការមុខងារស្គេនមិនដោះម៉ាស ប៉ុន្ដែអ្នកក៏អាចដំណើរវាតាម Setting បានដូចគ្នា។

របៀបដំណើរការមុខងារ Face ID With a Mask

  • ចូលទៅកាន់ Setting > Face ID & Passcode > បញ្ចូល passcode
  • ចុច enable លើ Use Face ID With a Mask > ចុចលើ Face ID With a Mask បន្ទាប់មកធ្វើតាមការណែនាំ។

គួរបញ្ជាក់ថា មុខងារស្គេនដោយពាក់ម៉ាស់ អាចដោះសោបាន ដោយស្គេនសម្គាល់ចំណុចពិសេសនៅតំបន់ភ្នែករបស់មនុស្សម្នាក់ៗ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ហើយអំឡុងពេលស្គេន អ្នកប្រើចាំបាច់ត្រូវសម្លឹងទៅទូរសព្ទជាចាំបាច់ និងមិនត្រូវពាក់វ៉ែនតាឡើយ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល