Xavi ​ថា Barcelona ​បើក​ទ្វារ​ជា​និច្ច ​សម្រាប់ Messi ​ត្រលប់​មក​វិញ​

  • 2022-03-21 07:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ទ្វារ​របស់​កីឡដ្ឋាន Camp Nou ​នៅ​តែ​បើក​ជា​និច្ច​សម្រាប់​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​ត្រលប់​មក​វិញ។

​Messi ​បាន​ចាកចេញ​ពី​ក្រុម Barcelona ​ក្រោយ​ផុត​កុងត្រា​កាល​ពី​រដូវ​កាល​មុន ​ហើយ​សម្រេច​ចិត្ត​ចួល​រួម​ជាមួយ​ក្រុម PSG ​។ តែ​ការ​ផ្លាស់​ទៅ​លេង​នៅ​បារាំង​របស់​កីឡាករ​អាហ្សង់ទីន​នេះ ​ហាក់​មិន​ជោគជ័យ​នោះ​ទេ។ រូបគេ​រក​គ្រាប់​បាល់​បាន​តិច​ក្នុង​លីគ ​ហើយ​ថែម​ទាំង​មិន​អាច​ជួយ​ក្រុម​អ្នក​មាន​បារាំង​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ UEFA Champions League ​ថែម​ទៀត។ ​កត្ដា​នេះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ PSG ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ហើយ​កន្លង​មក​ក៏​បាន​ចំអក​ដល់​គេ​ថែម​ទៀត។

ដោយសារ​តែ​បែប​នេះ​ហើយ ​ទើប​បាន​ជា Xavi ​ដែល​ជា​អតីត​កីឡាករ​ធ្លាប់​លេង​ជាមួយ Messi ​ជិត​៤០០​ប្រកួត​នោះ ​បាន​និយាយ​ថា​៖ “Messi ​យើង​តែងតែ​បើក​ទ្វារ​សម្រាប់​គាត់​ជា​និច្ច។ អំឡុង​ពេល​ខ្ញុំ​ធ្វើ​ជា​គ្រូ​នៅ​ទី​នេះ ប្រសិន​បើ​គាត់​ចង់​ត្រលប់​មក​វិញ ​មក​រាល់​ថ្ងៃ​ដើម្បី​មើល​ការ​ហ្វឹកហាត់ ឬ​និយាយ​ជាមួយ​គ្រូ​បង្វឹក អ្វី​ដែល​គាត់​បាន​ផ្ដល់​ឱ្យ​យើង​គឺ​ល្អ​បំផុត គាត់​ជា​កីឡាករ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​”៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ