រឿងមួយមិនទាន់ចប់ផង ឥឡូវ MGI២០២១ សុធីតា ត្រូវជនមិនស្គាល់មុខបើកបុកឡាននាងថែមទៀត

  • 2022-03-22 09:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់ខែនេះបវរកញ្ញា Miss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុធីតា ហាក់មានរឿងផ្ទួនៗគ្នាគួរឲ្យចាប់អារម្មណ៏ រហូតធ្វើឲ្យអ្នកគាំទ្រនាង ព្រួយបារម្ភគ្រប់គ្នា។

មហាជនប្រាកដជាដឹងហើយថា ថ្មីៗនេះកញ្ញា ប៉ូគីមថេង សុធីតា ក្តៅស្លឹកត្រចៀកជាមួយរឿងជនដែលយកឈ្មោះខណ្ឌមកបំផ្លាញទ្រព្យសម្បត្តិគ្រួសាររបស់នាង រហូតរកដាក់ពាក្យប្តឹងមិនទាន់រួចផង ស្រាប់តែប៉ុន្មាននាទីមុននេះ ធីតា ក៏បានជួបរឿងមួយទៀតដែរគឺឡានរបស់នាងត្រូវបានឡានPrius ពណ៌ស ដែលមានស្លាកលេខ 2AF ភ្នំពេញ 5008 បានបើកមកបុកឡានរបស់នាង ហើយរត់បាត់តែម្តង ដោយក្នុងគ្រានោះនាងដឹងថាម្ចាស់ឡានដែលបុកនោះជាមនុស្សស្រី ពេលនាងហៅចុះមកសម្រួលគ្នា បែរម្ចាស់ឡានPrius នោះមិនចុះនោះទេ ដោយព្យាយាមរត់គេចមិនទទួលខុសត្រូវ។ដោយបានលេខឡាន តែមិនច្បាស់មុខម្ចាស់ឡាន សុធីតា ក៏ឲ្យហ្វេនៗដែលនៅក្នុងហ្វេសប៊ុកជួយរក បើបានឃើញលេខឡាននេះ ជួយប្រាប់នាងផង។ក្នុងនោះ ធីតា មិនបានបញ្ជាក់ថានាងត្រូវរបួសរឺក៏ខូចខាតឡានត្រង់កន្លែងណានោះទេ ដោយនាងបានបញ្ជាក់ត្រឹមតែម្ចាស់ឡានបើកបុកឡាននាងតែប៉ុណ្ណោះ។

ក្នុងចំណោមអ្នកគាំទ្រនាង មានម្នាក់បានផ្ញើររូបឡានPrius នោះឲ្យនាងមើល ដោយឡាននោះកាលពីពាក់កណ្តាលឆ្នាំ២០២១ ក៏ធ្លាប់បានព្រលះគ្នាជាមួយនឹងរ៉ឺម៉កដឹកអង្ករដែរ៕

អត្ថបទ៖ Tep Sovannmoly