Man Utd សម្បូរ​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​ប្រចាំ​ PL រី​ឯ​ PSG នាំ​មុខ​ទាំង​ស្រុង​នៅ​ Ligue 1​

  • 2022-03-22 13:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United ជា​ក្លឹប​សម្បូរ​ទៅ​ដោយ​កីឡាករ​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ប្រចាំ​ Premier League រី​ឯ​ក្លឹប​ Paris Saint Germain វិញ​ជា​ក្លឹប​ដែល​សម្បូរ​ទៅ​ដោយ​​កីឡាករ​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ប្រចាំ​ Ligue 1 ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​បារាំង​ L'Equipe ចុះ​ផ្សាយ​លើ​ Daily Mail។

នៅ​ក្នុង​ Premier League ក្នុង​ចំណោម​កីឡាករ​៥នាក់​ ដែល​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​នៅ​លីគកំពូល​មួយ​នេះ​ ក្នុង​នោះ​មាន​កីឡាករ​ Man Utd ៤នាក់​ហើយ​ដែល​ជាប់​ក្នុង​ចំណោម​នោះ​ដែល​មាន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo អ្នកចាំទី​ David De Gea ខ្សែ​ប្រយុទ្ធ​ Jadon Sancho និង​ខ្សែការពារ​ Raphael Varane ។

ចំពោះ​នៅ​ Ligue 1 វិញ​ ក្នុង​ចំណោម​កីឡាករ​១០នាក់​ ដែល​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ប្រចាំ​លីគ​​កំពូល​មួយ​នេះ​គឺ​មាន​កីឡាករ PSG ទាំង១០នាក់ស្ថិត​ក្នុង​បញ្ជី​មួយ​នោះ​ ដោយ​ក្នុង​នោះ​អ្នក​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​គឺ​ Neymar បន្ទាប់​មក​គឺ​ Messi និង​បន្ទាប់​គឺ​ Mbappe ។

​Man Utd ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ក្នុង​តារាង​ប្រកួត​ PL រី​ឯ​ PSG ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី​១ ក្នុង​តារាង​ប្រកួត​ Ligue 1៕

ខាង​ក្រោម​នេះ​ជា​កីឡាករ​រកចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ PL និង​ Ligue 1 ដោយ​មិន​ទាន់​គិត​ថ្លៃ​ពន្ធ​៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី