អបអរសាទរ!ស្ពានឆ្លងភ្នំពេញទៅអរិយក្សត្រ កម្ពុជា-កូរ៉េ ឯកភាពគ្នាហើយ ធ្វើស្ពានដល់ទៅ២ ឆ្លងទន្លេសាបមួយ និងមេគង្គមួយ

  • 2022-03-23 02:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងត្បូងបានឯកភាពរួចរាល់ហើយនូវក្នុងការជួយកម្ពុជាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ពិសេសជាងនេះទៅទៀតជួយសាងសង់ស្ពានដល់ទៅ២ឯណោះ ដែលគល់ស្ពានមានទីតាំងគឺស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងច្បាស់ៗថា គម្រោងសាងសង់ស្ពានទៅតំបន់អរិយក្សត្រនេះគឺយើងនឹងសាងសង់ស្ពានដល់ទៅ២ ដែលស្ពានទី១មានទីតាំងស្ថិតនៅត្រង់ចំណុចគល់ផ្សាររាត្រីទៅជ្រោយចង្វារ និងស្ពានមួយទៀតសាងសង់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ ពោលគឺស្ពានមួយឆ្លងកាត់ទន្លេសាប ស្ពានមួយឆ្លងកាត់ទន្លេមេគង្គ

រូបតំណាង

សូមជម្រាបថា ថ្លែងនៅក្នុងពិធីនោះ សម្តេចតេជោ ក៏បបានស្នើសុំបន្ថែមទៀតឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ផងដែរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយសុខភាពសុវត្ថិភាព មិនពិបាកឆ្លងសាឡាងដូចពេលបច្ចុប្បន្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញកាន់តែស្រស់ស្អាត៕បើតាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ