Ozil ហ៊ានទាយពាន Premier League ឆ្នាំនេះមិនបានទៅ Liverpool ឡើយ
- 2022-03-23 07:25:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil ហ៊ានទាយពាន Premier League ឆ្នាំនេះមិនបានទៅ Liverpool ឡើយ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Mesut Ozil ជឿជាក់ថា Liverpool នឹងមិនអាចឈ្នះពាន Premier League បានឡើយនៅរដូវកាលនេះ ហើយ Manchester City នឹងការពារជើងឯកបានសម្រេច។
Liverpool គម្លាតក្រោម Man City តែមួយពិន្ទុប៉ុណ្ណោះក្នុងការប្រជែងគ្នានៅពាន Premier League។ ហើយពួកគេនឹងត្រូវប្រឈមមុខជាមួយក្រុមលោក Pep Guardiola ប្រកួតផ្សេងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup។ Liverpool កំពុងសម្លឹងឃើញការឈ្នះពាន៤ក្នុងរដូវកាលនេះ ក្រោយឈ្នះពាន League Cup កាលពីខែមុន និងឡើងវគ្គ៨ក្រុមចុងក្រោយ UCL។
យ៉ាណាមិញ ក្នុងសារលើបណ្ដាញសង្គមមួយរបស់ Ozil បានជ្រើសរើសក្រុមដែលនឹងឈ្នះ Premier League, Champions League និង World Cup។ សម្រាប់ពានលីគកំពូលអង់គ្លេសរដូវកាលនេះ អតីតជម្រើសជាតិអាល្លឺម៉ង់ជឿជាក់ Man City នឹងអាចការពារតំណែងជើងឯកបាន។ តែសម្រាប់ជើងឯង UCL គេគិតថា លោក Klopp នឹងដឹកនាំ Liverpool ឈ្នះជាលើកទីពីរ។
ការទាយដ៏ភ្ញាក់ផ្អើលនោះ Ozil ជឿថា ជម្រើសជាតិអង់គ្លេសនឹងអាចឈ្នះពាន World Cup បានជាលើកដំបូងក្នុងរយៈពេល៥៦ឆ្នាំ។ អង់គ្លេសឈ្នះពាននេះចុងក្រោយកាលពីឆ្នាំ១៩៦៦ ពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ដោយបានយកឈ្នះអាល្លឺម៉ង់ខាងលិចក្នុងម៉ោងបន្ថែម ៤-២៕