ឆាប់ៗខាងមុខនេះ! ស្ពានអាកាសប្រវែងជាង ៥០០ម៉ែត្រ នៅមហាវិថីសហព័ន្ធរុស្ស៊ីប្រសព្វនិងផ្លូវ២០០៤ នឹងផ្ដើមសង់ហើយ

  • 2022-03-24 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ថា ថ្ងៃខាងមុខឆាប់ៗនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វនិងផ្លូវ២០០៤ ខណៈការសិក្សាបច្ចេកទេសបានចប់សព្វគ្រប់ហើយ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងស្ពានអាកាសនេះនឹងប្រើប្រាស់រយៈពេលសាងសង់ជាង ១៤ខែ នឹងធ្វើឡើងស្របពីលើបណ្ដោយមហាសហព័ន្ធរុស្ស៊ី គ្រប់ពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១ មានប្រវែង ៥១៦,២ ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥,០-៥,៥ ម៉ែត្រ ។

សូមជម្រាបថា ការសាងសង់ស្ពានអាកាសថ្មីនេះ ដោយសារការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាល់ថ្ងៃ និងដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២០១១ ៕

អត្ថបទដោយ៖ ស៊ូ អីន