អ្នកស្នេហាវិស័យកំណាព្យ ប្រលោមលោក ឥឡូវឱកាសប្រកួតប្រជែងមកដល់ទៀតហើយ

  • 2022-03-25 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសទទួលស្នាដៃប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿងពីបេក្ខជនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់“ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២”។

យោងតាមខិតប័ណ្ណមួយរបស់ក្រសួងវប្បធម៌ ឲ្យដឹងថា បេក្ខជនម្នាក់ អាចដាក់បាន២ស្នាដៃ ពោលគឺស្នាដៃប្រលោមលោក១ និងកំណាព្យរឿង១ ដោយប្រើប្រធានបទសេរី ប៉ុន្ដែស្នាដៃទាំងនោះត្រូវសរសេរឲ្យបានចន្លោះពី១៥ ទៅ៣០ទំព័រ នៃក្រដាសទំហំA4។

នៅក្នុងសេចក្ដីជូនដំណឹងដដែលក៏បានបង្ហាញពីលក្ខណៈវិនិច្ឆ័យដែរថា អត្ថន័យ ត្រូវមានសច្ចធម៌ សីលធម៌ និងគុណធម៌។ ចំពោះអត្ថរូប ត្រូវមានវិធីតែង រចនាបទ សិល្ប៍សោភ័ណ។ រីឯអត្ថរសវិញ គឺត្រូវមានការបញ្ចូលការអប់រំ កាអភិវឌ្ឍន៍ និងការរក្សាតម្លៃអត្ដសញ្ញាណ។

អ្នកឈ្នះ ហើយទទួលបានពានកាលពីឆ្នាំ២០២១

សម្រាប់បេក្ខជនដែលទទួលបានជយលាភីទាំង៣រូប នឹងទទួលបានពាន និងរង្វាល់ជាប្រាក់លើកទឹកចិត្ដ។ ក្នុងនោះលេខ១ នឹងទទួលបានពានមាស១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ។ លេខ២ នឹងទទួលបានពានប្រាក់១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ និងលេខ៣ នឹងទទួលបានពានសំរិទ្ធ១ ប្រកាសនីយបត្រ និងប្រាក់លើកទឹកចិត្ដ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី