មានអារម្មណ៍យ៉ាងណាដែរ? ពេលឃើញសម្រស់ដងស្ទឹងសៀមរាប ដាក់ទង់ជាតិខ្វែងខ្វាត់បែបនេះ!

  • 2022-03-28 07:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាពិធីដ៏ធំនឹងសំខាន់បំផុតមួយសម្រាប់ប្រជាជនកម្ពុជា នឹងជិតឈានមកដល់នាពេលប៉ុន្មានសប្ដាហ៍ទៀតខាងមុខនេះហើយ។ ដោយឡែកឆ្នាំថ្មី២០២២នេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរាជធានីខេត្តទូទាំងប្រទេសត្រៀមរៀបចំប្រារព្ធកម្មវិធីជួបជុំសប្បាយៗឡើងវិញហើយ ក្រោយខកខានអស់រយៈពេល២ឆ្នាំមកហើយ។

គ្រលេកទៅមើលខេត្តសៀមរាបអង្គរ ដែនដីអទិទេពឯណោះវិញ គឺថាបាននឹងកំពុងមមាញឹករៀបចំតុបតែងល្អមែនទែន ដោយគេសង្កេតឃើញថានៅតាមដងវិថីតូចធំ មានបំពាក់លម្អទៅដោយទង់ជាតិកម្ពុជាយ៉ាងស្រស់ប្រណិត បូកផ្សំនឹងតំបន់ដងស្ទឹងសៀមរាបទៀតសោត ក៏កំពុងតែសម្រុករៀបចំលម្អ សម្អាតទឹកស្ទឹង បំពាក់ពីលើដោយទង់ជាតិខ្វែងខ្វាត់ ស្រស់ស្អាតក្រៃលែង រីឯពេលរាត្រីក៏មានបំពាក់ដោយភ្លើងព័ណភ្លឺចម្រុះស្រស់ស្អាតខ្លាំងណាស់ ស័ក្តិសមជាទីក្រុងបេតិកភណ្ឌនិងទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិកម្រិតអន្តរជាតិតែម្ដង ធានាថាប្រសិនបើបានមកឃើញផ្ទាល់ដឹងតែសប្បាយខ្លាំងហើយ​ចូលឆ្នាំឆ្នាំនេះ ៕

ប្រភពរូបភាព៖ អង្គរ ដែនដីនៃអាទិទេព - Land of God King

អត្ថបទដោយ៖ ស៊ូ អីន