សឹងស្រក់ទឹកភ្នែកតាម! Troy Kotsur ក្លាយជាតារាប្រុសគថ្លង់ដំបូងក្នុងប្រវត្តិសាស្ត្រ ឈ្នះពានអូស្ការ

  • 2022-03-28 08:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គឺជា​ថ្ងៃ​ដែល​​ព្រឹត្តិការណ៍ប្រគល់ពាន​រង្វាន់អូស្ការលើកទី ៩៤ បាន​ប្រារព្ធ​ឡើង​យ៉ាង​អស្ចារ្យ និងបាន​រក​ឃើញ​ម្ចាស់​ពាន​ជា​បន្តបន្ទាប់ សរុប​ ២៣ពាន។

ដោយឡែក​ក្នុង​ចំណោម​ពាន​ទាំងអស់ គ្រប់គ្នា​នៅ​រំភើប​ចិត្តមិនទាន់​បាត់ ពេល​ម្ចាស់​តំណែង «តារាសម្ដែងជាតួរងឆ្នើម» បានទៅលើ តារាសម្ដែង Troy Kotsur តួក្នុងរឿង «CODA»

វាជា​ពេល​ដ៏រំភើប​បំផុត ព្រោះ​គ្រប់គ្នាជ្រាប​ស្រាប់ថា​ តារា​ប្រុសរូបនេះ​អសមត្ថភាព​ក្នុងការស្ដាប់ ពោលគឺ ថ្លង់ ប៉ុន្តែ​លោក​មាន​សមត្ថភាព​មិនអាច​កាត់ថ្លៃបានក្នុង​ការបង្ហាញ​ការ​សម្ដែង ដែលមិនមែន​គ្រប់គ្នា​សុទ្ធតែអាច​ធ្វើបាន។

នេះជា​ប្រវត្តិសាស្ត្រ​ដំបូង​ដែល​ ដែល​តារា​ប្រុស​ដែល​ស្ដាប់ពុំឮទទួល​ជោគជ័យ​អស្ចារ្យ​បែប​នេះ។ ដូច្នេះ​បានសេចក្ដីថា​ Troy ក្លាយជា​តារា​សម្ដែង​ថ្លង់ទី ២ ដែល​ឈ្នះពានរង្វាន់ បន្ទាប់​ពីមិត្តរួមរឿង គឺ Marlee Matlin អ្នកដែល​ឈ្នះពាន «តារាសម្ដែងស្រីឆ្នើម» កាល​ពីអាយុ ២១ឆ្នាំ អំឡុងឆ្នាំ ១៩៨៦ ពេល​លេងរឿង «Children of a Lesser God»

ជាក់ស្ដែង ពាន​រង្វាន់ «តារាសម្ដែង តួរងឆ្នើម» នេះ​ដែរ ត្រូវ​បានប្រកាស​ដោយ​ តារាកូរ៉េ Youn Yuh Jung អមដោយសម្រែកសាទរ និងកាយវិការទះដៃពេញ​កម្មវិធី ជូនដល់ Troy Kotsur

អត្ថបទ៖ យី សុធារី