ទើបដឹង! មានហេតុផលជាច្រើនដែល គង់ ចាន់ស្រីមុំ ចាត់ទុក យ៉ាន លីនដា ជាមនុស្សពិសេសខ្លាំង

  • 2022-03-29 03:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែពេលនេះដឹងថា គង់ ចាន់ស្រីមុំ គោរពស្រលាញ់អ្នកនាង យ៉ាន លីដា ជាមនុស្សពិសេសខ្លាំងតាំងពីនាងធ្លាប់បានជួបកន្លងមក។

គ្រប់គ្នាប្រាកដជាបានដឹងហើយថា អ្នកនាង យ៉ាន លីដា បានឃ្លាតឆ្ងាយពីកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ រហូតថ្មីៗនេះអ្នកនាងបានដឹកដៃកូនស្រីដ៏ស្រស់ស្អាតមកកាន់ទឹកដីកម្ពុជាជាថ្មីម្តងទៀតរហូតធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមិត្តភ័ក្តិធ្លាប់រួមអាជីពជាមួយត្រេកអរដោយក្តីនឹករលឹកជាពន់ពេក។ អ្វីដែលកាន់តែពិសេសទៀតនោះពេលដែលអ្នកនាង យ៉ាន លីដា ត្រឡប់មកកម្ពុជាលើកនេះ អ្នកនាង គង់ ចាន់ស្រីមុំនិង អ្នកនាង ទឹម រដ្ឋា បានទៅទទួលនាង និងកូនទៀតផង រហូត ស្រីមុំ ស្រក់ទឹកភ្នែកម៉ាត់ៗនិយាយលែងចេញដោយមិនដឹងខ្លួន ។

ត្រង់ចំណុចនេះមិនដឹងថាអ្នកនាង យ៉ាន លីដា និងគង់ ចាន់ស្រីមុំ មានទំនាក់ទំនងអ្វីនិងគ្នាស៊ីជម្រៅជាងនេះនោះទេ ដោយត្រឹមដឹងថា កាលពីថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរសំណេរនៅលើគណនីហ្វេសប៊ុកដោយបង្ហាញពីអារម្មណ៍របស់នាងទៅកាន់អ្នកនាង យ៉ាន លីដា ដោយនាងបានបញ្ជាក់ថា យ៉ាន លីដា ជាមនុស្សស្រីម្នាក់ដែលនាងគោរពស្រលាញ់ដូចជាម្តាយ ដូចជាបងស្រី ព្រោះអ្នកនាងគឺជាមនុស្សស្រីម្នាក់ដែលរឹងមាំឡើងតែម្នាក់ឯង ឆ្លងកាត់រឿងជាច្រើនដែលគ្មានអ្នកដឹង។ អ្នកនាង លីនដា ជាមនុស្សមានចិត្តល្អនិងមិនមែនជាមនុស្សស្រីទន់ខ្សោយដូចមុនដែលគេជិះជាន់បានគ្រប់ពេលនោះទេ។ ស្រី មុំ បានបន្ថែមទៀតថា នាងពិតជាអរគុណណាស់ ដែល លីនដា ប្រឹងក្រោកឈរឡើងដើម្បីគ្រួសារ និងរូបនាងដែលជាប្អូនផងដែរ។

បញ្ជាក់ផងដែរថា ចាប់តាំងពីអ្នកនាង យ៉ាន លីនដា មកដលកម្ពុជា គង់ ចាន់ស្រីមុំ ទទួលយ៉ាងពិសេសនិងកក់ក្តៅបំផុត ដោយ ស្រី មុំ បានអញ្ជើញឲ្យទៅសម្រាកនៅផ្ទះរបស់នាងផ្ទាល់ ព្រមទាំងទទួលអាហារយ៉ាងហូរហៀរទៀតផង រហូតមកដល់ពេលនេះក៏ទទួលបានដំណឹងថា អ្នកនាង យ៉ាន លីដា ក៏និងវិលទៅអូស្រ្តាលីវិញក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី