TikTok កំពុង​តេស្ត​មុខងារ​ Watch History ឲ្យដឹង​ថា​ធ្លាប់​មើល​វីដេអូ​ណា​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ៗ

  • 2022-03-29 04:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗនេះ​ TikTok បាន​បង្ហើប​ដំណឹង​ពី​មុខងារ​ Watch History ដោយ​កំពុង​សាកល្បងជាបណ្ដើរៗ​ហើយ។ មុខងារ​នេះ​ជួយ​សម្រួល​ដល់​អ្នក​និយម​អូស​មើល​វីដេអូ​​ច្រើន​រាប់​រយ​រាប់​ពាន់​ក្នុង​មួយ​ថ្ងៃៗ អាច​ចូល​ទៅ​មើល​ប្រវត្តិ​និង​ស្វែង​រក​វីដេអូ​ណា​មួយ​ដែល​ខ្លួន​ចង់​មើល​ម្ដង​ទៀត​បាន​។

លោក ​Matt Navarra អ្នកជំនាញ​ផ្នែក Social Media បាន​បង្ហោះ​សារ​ថា៖ ​មុខងារ​ថ្មី​បាន​បញ្ចេញមក​ ក្នុង​លក្ខខណ្ឌ​សាកល្បង​នៅ​ឡើយ មិនទាន់​អាច​ប្រើប្រាស់​បាន​គ្រប់​ប្រទេស​ទេ។ សូមរង់ចាំ​បន្តិច​សិន។ ចំពោះ​អត្ថប្រយោជន៍ផ្សេង​ៗ​នៃមុខងារ​នេះ​ក៏​មិន​​ទាន់​មាន​ការ​បញ្ជាក់​លម្អិត​​ច្រើន​ណាស់ណាដែរ។​

ដោយឡែក​គេស​ង្កេតឃើញថា គោលបំណង​នៃ​មុខងារនេះ​គឺ​​ដើម្បី​ឲ្យអ្នក​ប្រើងាយស្រួល​​ចូល​ទៅ​រក​ វីដេអូ​​ដែល​ខ្លួន​ពេញចិត្ត​ ដែល​ធ្លាប់​​ច្រឡំ​ដៃ​អូស​រំលង​ព្រម​ទាំង​រក្សា​ទុក​នូវ​ History ដូច​ទៅ​នឹង​ Web browser នៅលើ​កុំព្យូទ័រ​​៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម