ល្បី​ថា​ក្លឹប​បាល់ទាត់​ និង​ក្រុម​ជម្រើសជាតិ​របស់​រុស្ស៊ី​ កំពុង​គិតគូរ​ផ្លាស់​មក​ប្រកួត​នៅ​ក្របខ័ណ្ឌ​អាស៊ី​

  • 2022-03-29 12:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ និង​ក្រុមជម្រើសជាតិ​របស់​រុស្ស៊ី​ត្រូវ​បាន​ប្រភព​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ កំពុង​គិត​គូរ​ផ្លាស់​មក​ប្រកួត​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​អាស៊ី​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

មូលហេតុ​ដែល​ក្លឹប​បាល់ទាត់​ ក៏​ដូច​ជា​ក្រុមជម្រើសជាតិ​រុស្ស៊ី​គិត​គូរ​ចង់​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ (AFC) ដើម្បី​មក​ចូល​រួម​ប្រកួត​នៅ​ក្របខ័ណ្ឌ​អាស៊ី​នេះ​គឺ​ដោយ​សារ​តែ​ក្លឹប​និង​ក្រុម​ជម្រើសជាតិ​នេះ​ត្រូវ​ក្របខ័ណ្ឌ​បាល់ទាត់​អឺរ៉ុប​ UEFA ក៏​ដូច​ជា​ FIFA ដក​ចេញ​ពី​ការ​ប្រកួត​ទាំង​អស់​​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ផ្ទុះ​ឡើង​។

បើ​តាម​ប្រភព​ខាង​លើ​ ​កន្លង​មក​ក៏​មាន​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​អ៊ីស្រាអែល​ និង​កាហ្សាក់ស្ថាន​ ដែល​ធ្លាប់​ផ្លាស់​ពី​ប្រកួត​ក្របខ័ណ្ឌ​អាស៊ី​ ទៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​រុស្ស៊ី​ជា​ប្រទេស​ដែល​ជាប់​ទ្វីប​ទាំង​អឺរ៉ុប​ និង​ទ្វីប​អាស៊ី​ ដោយ​ផ្ទៃ​ដី​៧៧%នៃ​ប្រទេស​នេះ​គឺ​នៅ​ក្នុង​ទ្វីប​អាស៊ី​៕

ប្រភព៖ Dailymail | The Sun   អត្ថបទ៖ សេរី មង្គល