Salah ​ត្រូវ​អ្នក​គាំទ្រ​បាញ់​ភ្លើង lasers ​ដាក់ ​មុន​ទាត់​ប៉េណាល់ទី​មិន​ចូល​

  • 2022-03-30 01:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់ lasers ​ដាក់​មុខ ​មុន​ពេល​រូបគេ​ទាត់​ប៉េណាល់ទី​មិន​ចូល ​ក្នុង​ការ​ប្រកួត​ដែល​អេហ្សីបចាញ់​សេណេហ្គាល់​នៅ​វគ្គ​ប៉េណាល់ទី ​ខកខាន​ឱកាស​ឡើង​លេង World Cup 2022 ​។

​ក្នុង​ការ​ប្រកួត Play-off ​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម​សេណេហ្គាល់​យក​ឈ្នះ​អេហ្ស៊ីប​បាន​ក្នុង​លទ្ធផល ១-០ ​ហើយ​លទ្ធផល​នេះ​ដែរ​គិត​ទាំង​ពីរ​ជើង​ទៅ គឺ​ពួកគេ​ស្មើ​គ្នា ១-១។ ​ការ​ប្រកួត​ត្រូវ​ថែម​១៥​នាទី​ចំនួន​២​ដង​ហើយ​មិន​មាន​ការ​ប្រែប្រួល​អ្វី​ទេ ​រហូត​ត្រូវ​កាត់​សេចក្ដី​ដោយ​បាល់​១១​ម៉ែត្រ​តែ​ម្ដង។

​នៅ​វគ្គ​នេះ​ហើយ ​៤​គ្រាប់​ដំបូង​របស់​ក្រុម​ទាំង​ពីរ​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា ​ដោយ​ខាង​អេហ្ស៊ីប​ឯ​ណោះ Salah ​ក៏​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ដែរ។ ​ហើយ​មុន​ការ​ប្រកួត​នោះ​ទៀត​សោត ​អ្នក​គាំទ្រ​បាន​បាញ់​ភ្លើង lasers ​ដាក់​មុខ​គេ​ថែម​ទៀត។ ​ចុង​បញ្ចប់ សេណេហ្គាល់ ​ឈ្នះ​ក្នុង​លទ្ធផល ​៣-១ ​នៅ​វគ្គ​ប៉េណាល់ទី។ សេណេហ្គាល់ ជា​អ្នក​បាន​ឡើង​ទៅ​លេង World Cup 2022 ​នៅ​ប្រទេស​កាតា៕

ប្រភព៖ Dailymail   អត្ថបទ៖ នរវិទូ

អត្ថបទពេញនិយម