អត់ចង់បាន S22 មើលតម្លៃ S21 FE 5G មានទាំងថ្មី និងមួយទឹក

  • 2022-03-30 01:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S21 ម៉ូដែលពិសេស Fan Edition ប្រើអេក្រង់ធំជាងមុន កាមេរ៉ាធំ និងមុខងារសំខាន់ៗបន្តមានផងដែរ បើ​ក្រឡេក​មើល​មួយ​ភ្លេត​ចង់​ច្រឡំ​ទៅ​និង​រូប​រាង​របស់ Galaxy S22។ Galaxy S21 FE បាន​ចេញ​លក់​កាល​ពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

S21 FE មានអេក្រង់ធំជាងមុន គឺទំហំ ៦,៤អ៊ិញ 2340x1080px AMOLED និង refresh rate 120Hz អមជាមួយនឹ ttouch sampling rate 240Hz។ វានៅប្រើបន្ទះឈីបខ្លាំងដដែល Snapdragon 888 និងបន្តទ្រទ្រង់សេវា 5G។ ចំពោះ​ថ្មី Galaxy S21 FE កំពុង​ដាក់​លក់​ខ្ទង់ ៦៩៩ដុល្លារ មានទំហំ RAM8GB ទំហំផ្ទុក 128GB មួយទឹកមាន​តម្លៃខ្ទង់ ៥៥០ដុល្លារ

Galaxy S22 និង S21FE 5G

ប្រព័ន្ធកាមេរ៉ារបស់ Galaxy S21 FE ខាងមុខមានការអាប់ឌែតឱ្យធំជាងមុន គឺទំហំ 32MP ជាលែនទូលាយ។ រីឯកាមេរ៉ាក្រោយមាន ៣គ្រាប់ មានលែន ultrawide 12MP f/2.2, លែនដើម 12MP 1/1.76-inch f/1.8 និង លែន telephoto 8MP f/2.4 3x zoom។ វាមានទំហំថ្មធំជាងមុន គឺមានទំហំដល់ទៅ 4500mAh ដែល Samsung ថាវាអាចប្រើហៀរដល់ ២ថ្ងៃ ឯណោះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម