បើចៀសបានគួរចៀស! ស្អែកនេះចាប់ពីម៉ោង៥ព្រឹក ផ្លូវប្រសព្វរង្វង់មូលចោមចៅនឹងបិទបណ្ដោះអាសន្នប្រយ័ត្នស្ទះទៅមុខមិនរួច

  • 2022-03-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ ជ្រាបថា នៅថ្ងៃស្អែកនេះ ចាប់ពីម៉ោង៥ព្រឹកតទៅ អាជ្ញាធរនឹងបទចរាចរណ៍ផ្លូវប្រសព្វរង្វង់មូលចោមចៅបណ្ដោះអាសន្នសិន ដើម្បីធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅដែលត្រូវបានសាងសង់រួចរាល់ជាស្ពាពរ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីផ្លូវ ៣០ម៉ែត្រ (ផ្លូវបុរីសន្តិភាព) រហូតដល់ស្ពានអាកាសចោមចៅ ៕

ព័ត៌មានលំអិតសូមមើលក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី