ម្ចាស់ស្នាដៃ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ផ្ដល់យោបល់ឱ្យទិញលោហៈធាតុធំៗ២និងគ្រីបតូចំនួន៣
- 2022-03-31 07:44:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ស្នាដៃ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ផ្ដល់យោបល់ឱ្យទិញលោហៈធាតុធំៗ២និងគ្រីបតូចំនួន៣
ចន្លោះមិនឃើញ
លោក រ៉ូបឺត គីយ៉ូសាគិ អ្នកនិពន្ធសៀវភៅដ៏ល្បី ចំណងជើង ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ បានណែនាំអ្នកវិនិយោគ ឱ្យទិញជាច្រើននូវ លោហៈធាតុមាស លោហៈធាតុប្រាក់ និងគ្រីបតូល្បីៗដូចជា Bitcoin Ethereum និង Solana ឱ្យបានមុនសង្គ្រាមលោកកើតឡើង។
ការលើកឡើងនេះ ក៏ព្រោះតែ លោក រ៉ូបឺត បានសម្លឹងឃើញថា ពិភពលោកកំពុងស្ថិតក្នុងភាពវឹកវរ ហើយលោកក៏រំឭកទៅអាមេរិចដែរថា លុយដុល្លារអាចនឹងដួលរលំ ហើយនឹងមានអតិផរណា ព្រោះតែថ្នាក់ដឹកនាំអាមេរិច លោក ចូ បៃឌិន។
គួរបញ្ជាក់ថា ម្ចាស់ស្នាដៃ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ជាអ្នកវិនិយោគមួយរូបលើវិស័យលុយគ្រីបតូ ជាអ្នកផ្ដល់ដំបូន្មានផ្នែកនេះ និងធ្លាប់ព្យាករណ៍ដូចទេវតាផងដែរ ត្បិតអីកាលពី ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ Bitcoin មានតម្លៃប្រមាណ ៣ម៉ឺនដុល្លារ គាត់បានព្យាករណ៍ថា Bitcoin នឹងឡើងថ្លៃខ្លាំងជាប្រវត្តិសាស្ត្រ ដោយផ្ដល់យោបល់អ្នកឱ្យវិនិយោគ ទិញ Bitcoin ទុក។
មិនខុសពីការរំពឹងទុក មកដល់ខែសីហា Bitcoin បានឡើងថ្លៃដល់ទៅ ៤៩០០០ដុល្លារ ក្នុង១កាក់ ដែលមានសន្ទុះកើនឡើងយ៉ាងខ្លាំងមិនធម្មតា។
លោកក៏ធ្លាប់ផ្ដល់ដំបូន្មានថា Bitcoin ធ្លាប់ឡើងថ្លៃខ្លាំង រួមទាំងលុយដុល្លារធ្លាក់ថ្លៃ ដូចច្នេះ Bitcoin និងលោហៈធាតុប្រាក់ គឺការវិនិយោគដ៏ល្អមួយផងដែរ។
យ៉ាងណា នេះគ្រាន់ជាដំណឹងមួយពីលុយគ្រីបតូដ៏ល្បីសម្រាប់ការពិចារណាបន្ថែម ហើយយើងមិនណែនាំឱ្យអ្នកទាំងអស់គ្នាវិនិយោគ ឬទិញវាទុក ក្នុងហេតុផលណាមួយដោយមិនបានសិក្សាស្វែងយល់ពីវាច្បាស់ជាមុនឡើយ៕