Busquets ត្រៀម​ខ្លួន​ជា​ស្រេច​ឲ្យ​តំណែង​ប្រធាន​ក្រុម​ទៅ​ឲ្យ​ Messi ​បើ​ខ្សែ​ប្រយុទ្ធ​នេះ​ត្រលប់មក​វិញ​

  • 2022-03-31 11:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Sergio Busquets បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RAC1 នៅ​ក្នុង​ថ្ងៃ​នេះ​ក្នុង​ន័យ​ត្រៀម​ខ្លួន​ជា​ស្រេច​ឲ្យ​តំណែង​ប្រធាន​ក្រុម​ Barcelona ទៅ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Lionel Messi វិញ​ប្រសិន​បើ​កីឡាករ​នេះ​ត្រលប់​មក​កាន់​ Barca វិញ​។

Busquests បាន​និយាយ​ថា​៖" ការ​ចាកចេញ​របស់​ Messi ជា​រឿង​ដែល​ពិបាក​បំផុត​ វា​ធ្វើ​ឲ្យ​តក់ស្លុត​មែន​ទែន​ពេល​ដំបូង​ៗ។ ច្បាស់​ណាស់​ ខ្ញុំ​ពិត​ជា​ចង់​បាន​ Messi ត្រលប់​មក​វិញ​មែន​ តែ​យ៉ាង​ណា​ឥឡូវ​នេះ​គេ​ជាប់​កុងត្រា​ជា​មួយ​ក្លឹប​ផ្សេង ណា​មួយ​ទៀត​វា​ក៏​ពិបាក​ស្មុគស្មាញ​ផង​ដែរ​ដោយសារតែ​របៀប​ដែល​គេ​ចាកចេញ​ពី​ក្លឹប​យើង​កន្លងទៅនេះ​ "។

ខ្សែ​បម្រើ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​គ្មាន​នរណា​ជួយ​ដល់​ក្រុម​យើង​ដូច​ Messi នោះ​ទេ​។ ខ្ញុំ​នឹក​គេ​ខ្លាំង​ ហើយ​ខ្ញុំ​ក៏​ច្បាស់​ផង​ដែរ​ថា​ គេ​ក៏​នឹក​ខ្ញុំ​ខ្លាំង​ផង​ដែរ​។ Xavi ធ្លាប់​និយាយ​ហើយ​ថា​ Messi ស្វាគមន៍​ត្រលប់​មក​វិញ​។ អញ្ចឹង​ខ្ញុំ​ត្រៀម​ជា​ស្រេច​ឲ្យ​តំណែង​ប្រធាន​ក្រុម​ទៅ​គេ​វិញ​ បើ​គេ​ត្រលប់​មក​វិញ និយាយ​ទៅ​ខ្ញុំ​គោរព​ និង​កោត​សរសើរ​គេ​ខ្លាំង​មែន​ទែន​ "។​

Messi និង​ Busquests ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ Barca ១៣ឆ្នាំ​ហើយ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០០៨/០៩ រហូត​ដល់​រដូវកាល​ឆ្នាំ​២០២០/២១៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី